**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងតម្រង់ទិសការគ្រប់គ្រង និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងតម្រង់ទិសការគ្រប់គ្រង និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាអនុប្រធាន និងលោក លោកស្រី មន្ត្រីពាក់ព័ន្ធ ជាសមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាព្រឹកនេះត្រូវបានរៀបចំឡើងដើម្បីប្រកាសជាផ្លូវការ នូវការរៀបចំសមាសភាពគណៈកម្មការសម្របសម្រួលគម្រោង ក៏ដូចជាសមាសភាពក្រុមការងារជំនាញតាមផ្នែកទាំង៦ នៃលេខាធិការដ្ឋានរបស់គណៈកម្មការ។ មួយផ្នែកទៀត អង្គប្រជុំបានលើកឡើងអំពី តួនាទីភារកិច្ច និងការទទួលខុសត្រូវ ដើម្បីជម្រាបជូនដល់សមាជិក សមាជិកា នៃគណៈកម្មការ និងក្រុមការងារជំនាញតាមផ្នែកនីមួយៗ នៃលេខាធិការដ្ឋាន ឱ្យបានជ្រាបកាន់តែច្បាស់។

“គណៈកម្មការសម្របសម្រួលគម្រោង” ត្រូវបានបង្កើតឡើងតាមរយៈប្រកាសលេខ ៣០៨សក.ប្រក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីសម្របសម្រួល តម្រង់ទិស និងសម្រេចលើការរៀបចំគោលនយោបាយ គោលការណ៍ និងផែនការអភិវឌ្ឍប្រចាំឆ្នាំ រយៈពេលមធ្យម និងរយៈពេលវែងលើការងារសាងសង់ ស្ដារឡើងវិញ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន។

តាមរយៈគោលបំណងនៃការបង្កើត “គណៈកម្មការសម្របសម្រួលគម្រោង” នេះដែរ តួនាទីភារកិច្ច និងការទទួលខុសត្រូវចម្បងរបស់គណៈកម្មការគឺ៖ ពិនិត្យ និងសម្រេចលើការចាត់តាំងសមាសភាពនៃក្រុមរៀបចំគម្រោង (Project Preparation Team – PPT), អង្គភាពគ្រប់គ្រងគម្រោង (Project Management Unit – PMU) និងអង្គភាពអនុវត្តគម្រោង (Project Implementation Unit PIU) ក៏ដូចជាពិនិត្យ និងសម្រេចលើការចាត់តាំងសមាសភាពនៃគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្ម (Procurement Review Committee – PRC), គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃទំនិញ និងសំណង់ (Bid Evaluation Committee – BEC) និងគណៈកម្មការវាយតម្លៃឯកសារជ្រើសរើសទីប្រឹក្សាគម្រោង (Consultant Evaluation Committee – CEC) សម្រាប់គម្រោងដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង។

បន្ថែមពីនោះ គណៈកម្មការសម្របសម្រួលគម្រោង ត្រូវជំរុញតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការនានា ព្រមទាំងតាមដានវាយតម្លៃប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តការងារ ការរៀបចំរបាយការណ៍ផ្សេងៗ និងប្រមូលចងក្រង ព័ត៌មានទិន្នន័យលើវឌ្ឍនភាពគម្រោងទាំងអស់ពីអង្គភាពពាក់ព័ន្ធ ដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង