**អឺរ៉ុបប្រឈមនឹងភាពមិនប្រាកដប្រជាខាងនយោបាយឈានដល់ឆ្នាំ២០២៥**កប៉ាល់ទេសចរណ៍ធំដំបូងគេរបស់ប្រទេសចិនទទួលបានភ្ញៀវទេសចរចំនួន ៦០ម៉ឺននាក់**មនុស្សទាំង១៧៩នាក់បានស្លាប់នៅលើយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋានមួយនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង លើកលែងតែមនុស្ស២នាក់ដែលត្រូវបានជួយសង្គ្រោះ**ជ្រូកទឹកដែលបាត់ខ្លួនជាង១០ឆ្នាំ បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ ឯផ្សោតក៏កើនដែរក្នុងឆ្នាំ២០២៤**បេក្ខជនអាហារូបករណ៍ អ.ម.ត ស្នើសុំសិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលការណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន**សម្ដេចធិបតី៖ យុវជនខ្មែរសម័យនេះមានសំណាង ខណៈយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម**សម្តេចធិបតី៖ ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ដោយសារកត្តាចំបងសុខសន្តិភាព**ទេសរដ្ឋមន្ដ្រី គន់ គីម៖ គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ**សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព**មនុស្ស១២០នាក់បានស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង**ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»**មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង**សម្តេចតេជោ រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ Gursharan Kaur Kholi ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា**បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”**ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន​ ដឹកនាំកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ”

ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានធ្វើបទបង្ហាញស្ដីពី គោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិរបស់ ភូមិគំរូ ដែលមាននិយមន័យថា គឺជាភូមិឋានដែលមានភាពសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ សេវាសង្គមសមស្រប ធានាបាននូវចរន្ដសេដ្ឋកិច្ច និងនិរន្ដរភាពប្រាក់ចំណូលគ្រួសារ ដោយរក្សាបាននូវធនធាន បរិស្ថាន វប្បធម៌ ដែលប្រជាពលរដ្ឋមានភាពជាម្ចាស់ និងផ្នត់គំនិតជាអ្នកដឹកនាំក្នុងការបង្កើតទស្សនវិស័យឱ្យក្លាយជាការពិត ។

ក្នុងបទបង្ហាញ បានលើកយក ៥ចំណុចផ្សេងទៀត គឺ ១-លក្ខណៈវិនិច្ឆ័យនៃភូមិគំរូ, ២-ពិនិត្យសមិទ្ធផលនៃការអភិវឌ្ឍភូមិគំរូកន្លងមកនៅខេត្តគោលដៅទាំង៣, ៣-ការរៀបចំចុះពិនិត្យភូមិគំរូដោយប្រធានមន្ទីរទាំង២៥ រាជធានី ខេត្ត, ៤-ការស្រង់ទិន្នន័យភូមិនៅគ្រប់ខេត្ត និងចំណាត់ថ្នាក់ភូមិតាមលក្ខណៈភូមិគំរូ ៥-ការលើកផែនការអភិវឌ្ឍន៍ភូមិគំរូ ។

បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់វេទិកាជូនថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីជំនាញក្នុងការផ្តល់ជាមតិចូលរួម ដើម្បីជាធាតុចូលបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីបានផ្ដល់នូវ អនុសាសន៍មួយចំនួន ដូចខាងក្រោម៖ ១-ត្រូវបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យភូមិគំរូ នៅទូទាំងប្រទេស, ២-ចុះពិនិត្យផ្ទាល់ភូមិគំរូ ដែលមានស្រាប់ និងកំណត់ជាចំណាត់ថ្នាក់នៃភូមិគំរូ, ៣-សុំលើកជាផែនការសម្រាប់អភិវឌ្ឍន៍ភូមិគំរូ និង៤-រៀបចំផែនការឱ្យបានច្បាស់ក្នុងការជ្រើសរើសភូមិគំរូ៕

អត្ថបទដែលជាប់ទាក់ទង