**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ស្នងការរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងជនបរទេស និងអន្តោប្រវេសន៍ ដើម្បីពង្រឹងស្តីពីអនុវត្តច្បាប់អន្តោប្រវេសន៍ នៅភ្នំពេញ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារការគ្រប់គ្រងជនបរទេស និងការងារអន្តោរប្រវេសសន្ត ដើម្បីពង្រឹងអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពចំពោះជនបរទេសមករស់នៅ ប្រកបមុខរប ធ្វើការងារ និងចេញ-ចូល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

កិច្ចប្រជុំមានការចូលរួមពីលោកស្នងការរង ស្តីទីទទួលផែនការងារអន្តោប្រវេសន៍ លោកស្នងការរងទទួលជំនួយដឹកនាំការិយាល័យជំនាញទាំងពីរ លោកនាយ -នាយរងការិយាល័យជំនាញ លោកអធិការង និងលោកនាយផ្នែកទទួលការងារអន្តោប្រវេសន៍ទាំង១៤ខណ្ឌ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំ ដល់មន្រ្តីជំនាញអន្តោប្រវេសន៍ទាំងអស់ត្រូវចុះធ្វើការងារនេះដោយសហការឱ្យបានល្អជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការចុះធ្វើបច្ចុប្បន្នភាពចំពោះជនបរទេស និងអន្តោរប្រវេសសន្តឱ្យបានច្បាស់លាស់ម៉ឺងម៉ាត់អនុវត្តតាមជំនាញ និងច្បាប់។ ការចុះទៅធ្វើការងារគឺត្រូវអនុវត្តឱ្យបានត្រឹមត្រូវកុំធ្វើអ្វីឱ្យលើសពីគោលការណ៍ច្បាប់ និងជំនាញ ដែលបង្កឱ្យប៉ះពាល់រំខានដល់អ្នកវិនិយោគ។

ឯកឧត្ដមស្នងការ បានបន្តទៀតថា កិច្ចការងារគ្រប់គ្រងជនបរទេសជាការងារចាំបាច់ក្នុងការថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឱ្យបានល្អដោយទាមទារមន្រ្តីជំនាញបំពេញការងារត្រូវមានការទទួលខុសត្រូវខ្ពស់។ ការចុះទៅធ្វើបច្ចុប្បន្នភាពនេះក៏ត្រូវក្តាប់ឱ្យបានអំពីសភាពការណ៍ និងបញ្ហាប្រឈមថាតើម្ចាស់ទីតាំង សហគ្រាស រោងចក្រ សណ្ឋាគារ ខុនដូ ម្ចាស់បុរី ផ្ទះជួល បានសហការល្អ ឬមិនចូលរួមសហការ និងការរស់នៅរបស់ជនបរទេសរាយប៉ាយ ស្នាក់នៅមិនរៀបរយទៅតាមារកំណត់របស់ក្រុមហ៊ុន ហើយធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើក្នុងការពិនិត្យដោះស្រាយ។

នាឱកាសនោះដែ ឯកឧត្ដមឧត្តមសេនីយ៍ឯក បានណែនាំឱ្យមានការពង្រឹងការគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាពនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋទាំង១០៥ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញអន្តោរប្រវេសន៍ឱ្យមានចំណេះដឹងច្បាស់លាស់លើកការអនុវត្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង