ក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើក កម្ពស់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងស្តង់ដារបង្គន់អនាម័យតាមសាលាឃុំ សង្កាត់
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើក កម្ពស់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងស្តង់ដារបង្គន់អនាម័យតាមសាលាឃុំ សង្កាត់។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជាមួយលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស អង្គការភ្លែនអន្តរជាតិកម្ពុជា៕