អភិបាលខេត្តកំពង់ចាម អះអាងថា លទ្ធផលនៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ អនុវត្តន៍បាន ២៩១គម្រោង ខណៈសរុបការគាំទ្រ មានចំនួន ៥១៧គម្រោង
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអះអាងថា លទ្ធផលនៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ អនុវត្តន៍បាន ២៩១គម្រោង ខណៈសរុបការគាំទ្រ មានចំនួន ៥១៧គម្រោង។
កការថ្លែងរបស់ឯកឧត្តម អ៊ុន ចាន់ដា បែបនេះក្នុងកិច្ចប្រជុំណែនាំស្តីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) និងផ្សព្វផ្សាយ សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា លទ្ធផលនៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ អនុវត្តន៍បាន៖ ផ្នែកសេដ្ឋកិច្ច គាំទ្រមានចំនួន ២០៤គម្រោង អនុវត្តន៍បាន ១៣២គម្រោង ផ្នែកសង្គមកិច្ច គាំទ្រមានចំនួន ២២៥គម្រោង អនុវត្តន៍បាន ១២០គម្រោង។ ផ្នែកធនធានធម្មជាតិ និងបរិស្ថាន គាំទ្រមានចំនួន ២៥គម្រោង អនុវត្តន៍បាន ២១គម្រោង។ ផ្នែករដ្ឋបាល និងសន្តិសុខ គាំទ្រមានចំនួន ៦៣គម្រោង អនុវត្តន៍បាន ១៨គម្រោង សរុបការគាំទ្រចំនួន ៥១៧គម្រោង និងអនុវត្តន៍បាន ២៩១គម្រោង។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ផ្អែកតាមផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន រដ្ឋបាលឃុំ សង្កាត់បានរៀបចំ និងអនុវត្តនូវ គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ការសាងសង់ផ្លូវលំ ផ្លូវបេតុង ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្សេងៗទៀតពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន អំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់ អំពើហឹង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ សង្កាត់ និងកៀរគរធនធាន ដែលបានពីប្រភពផ្សេង ទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានារបស់ប្រជាជននៅតាមមូលដ្ឋាន ៕