**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ស៊ីណាត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) នៅខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី រួមជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល WCS ដែលបានទទួលសិទ្ធិផ្តាច់មុខពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការអនុវត្តនូវសកម្មភាពផលិតកម្មដោយនិរន្តរភាពលើដំណាំស្រូវនៅកម្ពុជា និងការអភិរក្សសត្វខ្សឹប ក្រោមក្របខ័ណ្ឌគម្រោងកែលម្អវិស័យធារាសាស្រ្តរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតដែលស្ថិតក្នុងភូមិសាស្រ្តស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សូមជម្រាបថា កិច្ចប្រជុំបានប្រព្រឹត្តទៅនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ក្នុងក្រុងស្ទឹងសែន ដោយមានការធ្វើបទបង្ហាញស្តីអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងាររបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) ឱ្យបន្តអនុវត្តការងារឱ្យបានលឿនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយបន្តកិច្ចសហការជាប្រចាំជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់មូលដ្ឋានភូមិឃុំ ធ្វើយ៉ាងណាដើម្បីឱ្យការផលិតស្រូវមានការកើនឡើងទាំងបរិមាណ គុណភាពតាមនិយាម SRP និងចំនួនរដូវដាំដុះប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍គូសបញ្ជាក់ថា ការថែរក្សាអភិរក្សសត្វខ្សឹបឱ្យមានចីរភាពក្នុងតំបន់វាលស្មៅបៃតងដ៏ស្រស់ស្អាតនៃប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ដែលជាបេះដូងនៃវិស័យអេកូទេសចរណ៍របស់ខេត្តភូមិភាគកណ្តាលមួយនេះឱ្យកាន់តែមានភាពទាក់ទាញ គឺជាកិច្ចការដ៏សំខាន់ដែលអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) ត្រូវតែយកចិត្តទុកដាក់បំផុត ដោយត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ៕

អត្ថបទដែលជាប់ទាក់ទង