**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ ប្រទេសពីរជាគោលដៅទេសចរណ៍តែមួយ

ភ្នំពេញ៖ កម្ពុជា និងវៀតណាម បង្កើនកិច្ច សហប្រតិបត្តិការ ប្រទេសទាំងពីរ ជាគោលដៅទេសចរណ៍តែមួយ ។ នេះបើតាមការបញ្ជាក់ក្នុងជំនួបរវាង ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជាមួយនឹង ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានមកជួបពិភាក្សាគ្នា ដើម្បីបង្កើត នូវកិច្ចសហ ការទៅ លើវិស័យទេសចរណ៍ និងការអភិវឌ្ឍវិស័យ ទេសចរណ៍ ឲ្យប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ គឺក្លាយទៅជា គោលដៅទេសចរណ៍ តែមួយ ។

ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ដែរថា ក្រសួង នៅក្នុងអាណត្តិទី៧នេះគឺ នៃការធ្វើការងារ ឲ្យបានកាន់តែជិតស្និទ្ធ ជាមួយ រដ្ឋមន្ត្រី ទេសចរណ៍វៀតណាម លើការពង្រឹងប្រសិទ្ធភាព ជាពិសេសជំរុញឲ្យ កម្ពុជា វៀតណាម ក្លាយជា គោលដៅទេសចរណ៍ តែមួយ នឹងជំរុញផ្សព្វផ្សាយ ទេសចរណ៍ ប្រទេសទាំងពីរ និងទេសចរអន្តរជាតិ ប្រទេសទី៣ និងទី៤ ធ្វើដំណើរ ទេសចរ នៅក្នុង ប្រទេសទាំងពីរ កម្ពុជា វៀតណាម។

ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានបញ្ជាក់ដែរថា នៅថ្ងៃខាងមុខនេះ ឯកឧត្តម នឹងជួបពិភាក្សាការងារ ត្រីភាគីនិងទ្វេភាគី ជាមួយ រដ្ឋមន្ត្រីទេសចរណ៍វៀតណាម និងរដ្ឋមន្ត្រី ទេសចរណ៍ ឡើងនៅក្នុងឱកាស នៃការចូលរួម វេទិកាទេសចរណ៍អាស៊ាន ATF ២០២៤ នៅប្រទេសឡាវ ដើម្បីកិច្ចសហប្រតិបត្តិការ អនុវត្តនូវខ្លឹមសារ គោលនយោបាយទេសចរណ៍ ប្រទេសទាំង៣ គោលដៅតែមួយ ស្របតាម ស្មារតី នៃជំនួប រវាងសម្ដេច អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្ដម នាយករដ្ឋមន្ត្រី វៀតណាម ក្នុងអំឡុងពេល នៃការអញ្ជើញចូលរួមកិច្ចប្រជុំ អាស៊ានជប៉ុននៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធ ទៅនឹងវិស័យទេសចរណ៍។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា បានគាំទ្រ គ្នាទៅវិញទៅមក លើការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យ វប្បធម៌កីឡា និងជំរុញផ្នែកឯកជន ពិនិត្យលទ្ធភាពរៀបចំ កញ្ចប់ទេសចរណ៍ និងទេសចរទស្សនា តំបន់ប្រវត្តិសាស្ត្រ ដែលជាកន្លែង តស៊ូ របស់សម្ដេចតេជោ ហ៊ុន សែន និងការរៀបចំ កញ្ចប់ទេសចរណ៍ នាំទេសចរ អន្តរជាតិ អញ្ជើញទស្សនា គោលដៅទេសចរណ៍ រវាងប្រទេសទាំង៣ កម្ពុជា វៀតណាម ឡាវ ជាដើម ។

សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៣ កម្ពុជា ទទួលភ្ញៀវទេសចរ អន្តរជាតិ ប្រមាណជាង ៥លាននាក់ បើធៀបទៅនឹងឆ្នាំ២០២២ ក្នុងនោះ ទេសចរវៀតណាម បានស្ថិតនៅ លំដាប់ថ្នាក់ទី២ មានប្រមាណ ជាង ១លាននាក់ បានមកទស្សនា នៅព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង