គណៈកម្មការទី៨ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់អំពីការផ្តល់សេវាសុខភាព និងការពង្រឹងសមត្ថភាពតាមរោងចក្រក្នុងខេត្តកណ្តាល
ភ្នំពេញ៖នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះសិក្សាស្វែងយល់អំពីការផ្តល់សេវាសុខភាពនៅមន្ទីរពេទ្យបង្អែក ស្រុកលើកដែក និងចុះមើលរោងចក្រស្កាយឡាយនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ៕