រដ្ឋលេខាធិការក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើពង្រាងស្តង់ដារពិសោធន៍ និងបទដ្ឋានបច្ចេកទេសសំណង់
ភ្នំពេញ៖ ឯកឧត្ដម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើពង្រាងស្តង់ដារ ពិសោធន៍(Laboratory Standards) និងបទដ្ឋានបច្ចេកទេសសំណង់(Construction Specification)ដោយមានការអញ្ជើញផងដែរពីសំណាក់ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចពិភាក្សានេះដែរ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ កែសម្រួលខ្លឹមសារ និងប្រមូលធាតុចូលនានាមួយចំនួននៅក្នុងសេចក្តីព្រាងស្តង់ដារពិសោធន៍ និងបទដ្ឋានបច្ចេកទេសសំណង់ឱ្យកាន់តែមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយក្នុងការអនុវត្តកិច្ចសន្យានីមួយៗ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស៕