ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដោយលើកយករបៀបវារៈមួយចំនួនមកត្រួតពិនិត្យនិងវាយតម្លៃ
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅទីស្តីការក្រសួងយុត្តិធម៌។
កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងសមាជិកក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖
១-ត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឃនភាពការងាររបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
២-ត្រួតពិនិត្យលើផែនការយុទ្ធសាស្រ្ត និងផែនការថវិការបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
៣-ត្រួតពិនិត្យលើយន្តការនៃការអនុវត្តការងាររបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
៤-ត្រួតពិនិត្យការរៀបចំសិក្ខាសាលាស្ដីពី “ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ” សម្រាប់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្ដី ៕