សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងកិច្ចសន្យាបន្ថែមរបស់ក្រុមហ៊ុន Archetype Cambodia សម្រាប់ការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរដ្ឋសភាថ្មី ក្រោមហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕