ក្រសួងបរិស្ថាន សម្រេចបង្កើតក្រុមអ្នកនាំពាក្យ និងឆ្លើយឆ្លងព័ត៌មាន
ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញផ្សាយសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមអ្នកនាំពាក្យ និងឆ្លើយឆ្លងព័ត៌មាន ដើម្បីទំនាក់ទំនង និងឆ្លើយឆ្លងផ្លូវការជាមួយបណ្តាញសារព័ត៌មានជាតិ អន្តរជាតិពាក់ព័ន្ធនឹងជំនាញនីមួយៗតាមការចាំបាច់។ នេះបើយោងតាមសេចក្តីសម្រេចលេខ ០៩ សសរ របស់ក្រសួងបរិស្ថាន ចុះថ្ងៃទី ១៩ មករា ឆ្នាំ២០២៤៕