ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យគណៈប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងឆ្លើយតបនឹងសំណើរបស់សមាគម ក្នុងការស្នើសុំអនុសាសន៍ណែនាំបន្ថែមពី ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបានជាការតម្រង់ទិស ពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហការរវាងវិស័យរដ្ឋ និងផ្នែកឯកជន ជាពិសេសវិស័យដែលមានការពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅផ្តល់ទំនុកចិត្ត និងកៀរគរការវិនិយោគបន្ថែមទៀត ៕