**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

វិស័យឯកជន គាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងគាំទ្រសង្គមកម្ពុជា

ភ្នំពេញ៖ លោក Chan T. Chem, The Prince Foundation បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ពិសេសលើមុំទី១ គឺភាពស្អាត ដោយក្រុមហ៊ុន ព្រីនស៍ សូមចូលរួមចំណែករៀបចំឱ្យមានធុងសំរាម តាមសាលារៀនទាំងអស់នៅខេត្តព្រះសីហនុ។

ការប្រកាសគាំទ្របែបនេះរបស់លោក Chan T. Chem បានធ្វើឡើងក្នុងឱកាសដែលលោកត្រូវបានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឱ្យចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។

តាមរយៈជំនួបនេះដែរ ក្រុមហ៊ុន ព្រីនស៍ ក៏គាំទ្រនូវភាពបៃតង ដោយធ្វើយ៉ាងណាដាំដើមឈើ ដើម្បីឱ្យមានភាពបៃតង ស្រស់ស្អាតនៅខេត្តព្រះសីហនុ និងក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនផងដែរ។

លើសពីនេះ ក្រុមហ៊ុន ព្រីនស៍ ក៏បានបង្ហាញចំណាប់អារម្មណ៍គាំទ្រសង្គមកម្ពុជា ដោយផ្តល់ជូនអាហារូបករណ៍ជូនដល់សិស្សានុសិស្សជាងតិច១០០នាក់ ក្នុងមួយឆ្នាំ គាំទ្រវិស័យកីឡា និងវិស័យសុខមាលភាពផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្វាគមន៍ចំពោះការគាំទ្រទាំងលើវិស័យស្អាត វិស័យបៃតង ព្រមទាំងលើវិស័យផ្សេងទៀត។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានជម្រាបទៅថ្នាក់ដឹកនាំក្រុមហ៊ុនព្រីនស៍ពីយុទ្ធសាស្ត្រចក្រា ដែលក្នុងនោះមានភាពស្អាត ហើយភាពស្អាតមាន៣ គឺ៖ ទី១.ស្អាតបរិស្ថានជុំវិញ, ទី២.ស្អាតបុគ្គលខាងក្នុង ដើម្បីឈានទៅទទួលបានបុគ្គលស្អាត សង្គមស្អាត និងទី៣.គឺសុខភាពស្អាត។ នៅពេលដែលយើងមានភាពស្អាតនៅជុំវិញបរិស្ថាន ជុំវិញខ្លួនហើយ យើងមានបុគ្គលស្អាត មានសង្គមស្អាត នោះប្រទេសស្អាតហើយយើងនឹងមានសុខភាពល្អ។ សុខភាពស្អាតនឹងធ្វើឱ្យសង្គមយើងមានការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់ភាពតៃបង, ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានបញ្ជាក់ប្រាប់ទៅក្រុមហ៊ុនព្រីនស៍ អំពីយុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើម និងយុទ្ធនាការ ការរៀបចំបង្កើតថ្នាល់បណ្តុះកូនឈើខ្នាតអន្តរជាតិនៅខេត្តចំនួន៤។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានលើកឡើងពីការអភិវឌ្ឍសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍ មានចំណូលដោយមិនពឹងផ្អែកទៅលើផល និងអនុផលព្រៃឈើ មានចំណូលដែលអាចទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យមានល្អប្រសើរ និងប្រែក្លាយពួកគាត់ឱ្យក្លាយទៅជាពាណិជ្ជករ ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មានការរីកចម្រើនលូតលាស់ដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង