ក្រុមហ៊ុន Apple បានបង់ប្រាក់ចំនួន ១៣.៦លានដុល្លារ ទៅឲ្យរុស្សុី ដើម្បីបញ្ចប់ពាក្យបណ្តឹង
បរទេស៖ ក្រុមឃ្លាំមើលការប្រកួតប្រជែងរបស់ប្រទេសនេះបានឲ្យដឹងនៅថ្ងៃទី២២ ខែមករាថា ក្រុមហ៊ុន Apple បានបង់ប្រាក់ពិន័យចំនួន ១.២ពាន់លានរូប្ល (១៣.៦លានដុល្លារ) ដល់រដ្ឋាភិបាលរុស្ស៊ី ជុំវិញការអះអាងរបស់ទីក្រុងមូស្គូ ដែលថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបានបំពានលើទីតាំងលេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារកម្មវិធីទូរស័ព្ទ។
FAS បានដាក់ការផាកពិន័យនៅក្នុងខែកក្កដា ឆ្នាំ២០២២ ដោយបញ្ជាក់ថា ក្រុមហ៊ុន Apple បានហាមឃាត់កម្មវិធីមិនឱ្យជូនដំណឹងដល់អតិថិជនអំពីជម្រើសដើម្បីធ្វើការទិញនៅខាងក្រៅ App Store របស់ខ្លួន។
FAS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Apple បានបង់ប្រាក់ពិន័យកាលពីថ្ងៃទី១៩ ខែមករា ហើយមូលនិធិត្រូវបានផ្ទេរទៅថវិការបស់សហព័ន្ធរុស្ស៊ី។ ក្រុមហ៊ុន Apple បានបាត់បង់បណ្តឹងឧទ្ធរណ៍នៃការផាកពិន័យកាលពីឆ្នាំមុន។
ប្រភព៖ Radio Free Europe
ប្រែសម្រួលដោយ៖ ឡាយ លីហួ