**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

សម្តេចធិបតី៖ កម្ពុជា នៅតែបន្តបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មថែរក្សាសន្តិភាព នៅតាមបបណ្តាប្រទេសផ្សេងៗ

 

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជានៅតែបន្តរក្សាជំហរបញ្ជូនកងកម្លាំងចូលរួមសកម្មភាពថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសផ្សេងៗ ។

ក្នុងឱកាសអញ្ជើញអប អរសាទរខួប ២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កាលពីខ្ញុំទៅបារាំងលើកនេះ ក៏មានការសំណូមពរបន្ថែមឱ្យកម្ពុជា ពិចារណាក្នុងបញ្ជូនកងទ័ព ដោយសារកងទ័ពយើងមានកេរ្តិ៍ឈ្មោះ កិត្តិយស ដើម្បីទៅជួយថែ រក្សាសន្តិភាពនៅតាមបណ្តាប្រទេសផ្សេងទៀត។ តាមច្បាប់រដ្ឋធម្មនុញ្ញ ត្រង់មាត្រា៥៣​ បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋាននៅខាងក្រៅប្រទេស បើគ្មានបេសកកម្មក្រោមឆត្រ របស់អង្គការសហបប្រជាជាតិ។ អញ្ចឹងយើងនឹងបន្តចូលរួមជាមួយយន្តការបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាព នៅតាមបបណ្តាប្រទេសផ្សេងទៀត យើងយល់ពីផលលំបាកនៃសង្គ្រាម យើងយល់អំពីភាពវេទនារបស់ប្រជាពលរដ្ឋយើងដោយសារភ្លើងសង្គ្រាម»។

សម្តេចធិបតីថា កងទ័ពជើងគោក បានធ្វើកំណែទម្រង់ជាច្រើនក្នុងរយៈពេល២៥ឆ្នាំមកនេះ ដើម្បីឈានទៅជាកងទ័ពមួយដែលចេញពីសមាហរណកម្ម ថែរក្សានូវការបង្រួបបង្រួម ក្លាយទៅជាកងទ័ពមួយដែលមានស្មារតីរឹងមាំ ប្រជាជាតិតែមួយ ហើយបានពង្រឹងសមត្ថភាពខ្លួន ដើម្បីការពារទឹកដី បូរណភាពជាតិ និងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព មានចំនួន ៩,២៨១នាក់ (នារី ៧៦៣នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុង១០ប្រទេសមានដូចជា៖ ស៊ូដង់, ស៊ូដង់ខាងត្បូង, លីបង់, ឆាដ, សាយប្រឺស, ស៊ីរី, ម៉ាលី, យ៉េមេន, អាហ្វ្រិកកណ្តាល និងកុងហ្គោ លើជំនាញបោសសំអាតមីន, កងរាជអាវុធហត្ថ, មន្ទីរពេទ្យកម្រិត២, កម្ចេចគ្រាប់មិនទាន់ផ្ទុះ, វិស្វកម្មព្រលានយន្តហោះ, វិស្វកម្មសំណង់ផ្ដេក និងបញ្ឈរ, នាយទាហានសេនាធិការ និងសង្កេតការជាដើម។
បច្ចុប្បន្នកម្លាំងកម្ពុជាសរុបចំនួន ៦៤០នាក់ (នារី ១១៥នាក់) កំពុងបំពេញបេសកកម្មនៅ ៥ប្រទេមាន៖ ស៊ូដង់ខាងត្បូង, ម៉ាលី, លីបង់, អាហ្វ្រិកកណ្តាល និងសាធារណរដ្ឋកុងហ្គោ ៕

អត្ថបទដែលជាប់ទាក់ទង