**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ក្រសួងវប្បធម៍ សម្រេចលទ្ធផលការងារ ជាង ៩៦% តាមផែនការកំណត់ ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នាសាលសន្និសិទចតុម្មុខ រាជធានីភ្នំពេញ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈសម្រេចលទ្ធផលការងារ ជាង៩៦% តាមផែនការដែលបានកំណត់ ក្នុងឆ្នាំ ២០២៣

មានប្រសាសន៍រាយការណ៍អំពីរបាយការណ៍ការងារឆ្នាំ២០២៣ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានអោយដឹងថា សកម្មភាពការងាររបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈក្នុងឆ្នាំ២០២៣កន្លងទៅ មាន ចំនួន សរុបប្រមាណ ៧,៩៤០ ដោយ ក្នុងនោះសកម្មភាព ការងា រក្នុង ផែន ការ មាន ចំនួនប្រមាណ ១,៥១៥ និង សកម្ម ភាព ការងារក្រៅ ផែនការមានចំនួនប្រមាណ៦,៤២៥។ បើធៀប នឹងឆ្នាំ ២០២២ សកម្មភាព ការងារជារួមក្នុងឆ្នាំ២០២៣ មានការកើនឡើងចំនួន ៤,២២៣ សកម្មភាព ស្មើនឹង ១១៣.៦១% រីឯ ចំនួន ឯកសារចេញ-ចូលក្រសួង មានចំនួន ៦,០២៩ មានការកើនឡើង ចំនួន ១៤០.៣% បើធៀបនឹងឆ្នាំ២០២២។ ក្នុង ទិដ្ឋ ភាពរួម ក្រសួងសម្រេចបានលទ្ធផលការងារចំនួន ៩៦.៨២% ដោយក្នុងនោះ ការងារនៅក្នុ ងផែនការ សម្រេចបាន ៩៤.០៥% រីឯការងារនៅក្រៅផែនការសម្រេចបាន ៩៨.៨១%។ ទទឹមនិងការសម្រេចបាននូវការអនុវត្តផែនការ ក៏មាន បញ្ហា ប្រឈមផងដែរ នៅក្នុងសេចក្តីព្រាងរបាយការណ៍សន្និបាត បានបង្ហាញនូវបញ្ហាប្រឈម និងសំណូមពរ សំខាន់ៗដូចជា៖ បញ្ហាធនធានមនុស្ស បទល្មើសក្នុងវិស័យវប្បធម៌ បញ្ហាប្រឈមផ្នែកវប្បធម៌អរូបីនៅថ្នាក់មន្ទីរផង ដែរ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ វាយ តម្លៃ ខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត របស់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ដែលអនុញ្ញាតឱ្យការងារក្នុងវិស័យ វប្បធម៌និងវិចិត្រសិល្បៈ នាឆ្នាំ២០២៣ កន្លងទៅ ទទួល បាន លទ្ធផល ល្អប្រសើរ រហូតដល់ជាង ៩០% នៃ ផែនការសកម្មភាពទូទៅរបស់ក្រសួង។ លទ្ធផលទទួលបាននេះ ក៏មាន ការចូល រួម ចំណែកដ៏សំខាន់ផងដែរពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ដែល សុទ្ធ តែ ជាសមាសភាពដ៏ ចាំបាច់ ក្នុងការជំរុញវិស័យវប្បធម៌និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយដ៏ត្រឹមត្រូវ ជោគ ជ័យ និង ពង្រឹង បាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ។

លោកជំទាវ បានបញ្ជាក់ថា តាមរយៈ អង្គសន្និ បាត ថ្ងៃនេះ ក៏ជាការជួបជុំ ដើម្បីពិនិត្យផងដែរ លើបញ្ហាប្រឈម និងសំណូមពរនានា របស់គ្រប់ អង្គភាព នៃក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ ព្រមទាំងជាឱកាសនៃការសម្រេចរួមគ្នា លើដំណោះស្រាយ និងការដាក់ចេញនូវទិសដៅការងារ ផែន ការ សកម្មភាព សម្រាប់ឆ្នាំ២០២៤ នេះ សំដៅចូលរួមអនុវត្តឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ នូវភារកិច្ចនានា ដែល មានក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការអាទិភាពទាំង៦ចំនុច របស់រាជរដ្ឋាភិបាល អាណត្តិ ទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំដ៏សកម្ម និងប្រកបដោយបញ្ញាញាណខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ បានធ្វើការជំរុញលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដែលបាន ចូលរួមក្នុ ងអង្គ សន្និបាត សូមចូលរួមផ្តល់ជា យោបល់ ជាសំណួរ ជាការបកស្រាយ និងជាគំនិតយុទ្ធសាស្ត្រ លើគ្រប់ ការងារ ពាក់ ព័ន្ធ ទាំង អស់ ដើម្បីជា ការកែលម្អ ជាការតម្រង់ទិស និងជាធាតុចូលសម្រាប់ពង្រឹង លទ្ធផលការងារ របស់យើងបន្តទៀត។

អត្ថបទដែលជាប់ទាក់ទង