អាល្លឺម៉ង់នឹងបញ្ជូនឧទ្ធម្ភាគចក្រ Sea King ចំនួន ៦គ្រឿងសម្រាប់ការពារដែនអាកាសរបស់អ៊ុយក្រែន
ប៊ែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន លោក Boris Pistorius បានប្រកាសកាលពីថ្ងៃអង្គារថា អាល្លឺម៉ង់នឹងបញ្ជូនឧទ្ធម្ភាគចក្រចំនួន ៦គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ចេញពីឃ្លាំងស្តុកយោធារបស់ប្រទេសអាល្លឺម៉ង់ ដែលនឹងត្រូវដឹកជញ្ជូនចាប់ពីត្រីមាសទី២ នៃឆ្នាំនេះ នេះបើតាមរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន លោក Boris Pistorius បានប្រកាសកាលពីថ្ងៃអង្គារ ដែលជាការដឹកជញ្ជូនលើកដំបូងពីប្រទេសអាល្លឺម៉ង់។
លោក Boris Pistorius បានបន្តថា ឧទ្ធម្ភាគចក្រដែលត្រូវបានគេហៅថា Sea King ឧទ្ធម្ភាគចក្រគួរតែជួយអ៊ុយក្រែនជាមួយនឹងអ្វីគ្រប់យ៉ាង ចាប់ពីការឃ្លាំមើលសមុទ្រខ្មៅ រហូតដល់ការដឹកជញ្ជូនទាហាន។
លោករដ្ឋមន្ត្រីកំពុងពិភាក្សានៅក្នុងកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលរដ្ឋ និងអង្គការជាង ៥០ រៀបចំផែនការសមត្ថភាពលើជួរមុខរបស់អ៊ុយក្រែន។ អាល្លឺម៉ង់ និងបារាំងបានដឹកនាំសម្ព័ន្ធការពារដែនអាកាសរួមគ្នាតាំងពីខែវិច្ឆិកាមក។
លោក Boris Pistorius បានបន្ថែមថា សម្រាប់ការការពារប្រជាជនអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធ ការការពារដែនអាកាសនៅតែបន្តជាអាទិភាពទី១។ យើងក៏ត្រូវការល្បឿនបន្ថែមទៀតជាមួយនឹងការផលិតអាវុធផងដែរ។
ប្រភព៖ SWI
ប្រែសម្រួលដោយ៖ ឡាយ លីហួ