**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»

ប្រទេសចំនួន១១ កំពុងអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយកម្ពុជា

ភ្នំពេញ៖ គិតមកដល់ដើមឆ្នាំ២០២៤នេះ មានប្រទេសចំនួន១១ បានអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយគ្នា ខណៈអគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យ និងសម្រេចដើម្បីឱ្យក្រុមហ៊ុន សហគ្រាសប្រមាណជាង៤០០ ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

យោងតាមអគ្គនាយកដ្ឋានពន្ធដារ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធចំនួន ៩ រួមមាន ថៃ សិង្ហបុរី ព្រុយណេ ចិន វៀតណាម តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង កូរ៉េខាងត្បូង ខណៈ DTA ជាមួយ ម៉ាកាវ និងតួកគី បានចូលជាធរមាននិងមានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នំា២០២៤។

អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យ និងសម្រេចលើករណីស្នើសុំរបស់សហគ្រាសចំនួន ៤៥១ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុវត្តកិច្ច ព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តជំរុញដល់អគ្គនាយកដ្ឋានពន្ធដាររៀបចំ ចរចា និងពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀង ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា (DTA) ជាមួយបណ្ដាប្រទេសនានាផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) គឺជាការលើកទឹកចិត្តដល់អ្នក ដែលមកវិនិយោគនៅកម្ពុជា ពោលគឺបន្ទាប់ពីពួកគេទទួលបានប្រាក់ចំណេញ ពីការវិនិយោគនៅកម្ពុជា គឺបង់ពន្ធតែ១០%ប៉ុណ្ណោះនៅកម្ពុជា ហើយមិនតម្រូវឱ្យបង់នៅប្រទេសដើមរបស់ខ្លួនទៀតឡើយ ដែលនេះគឺជាចំណុចសំខាន់មួយ ក្នុងការទាក់ទាញវិនិយោគិនមកកម្ពុជា។

លោកបានពន្យល់បន្ថែមថា ភាគច្រើនការអនុវត្ត DTA គឺសំដៅទៅលើពន្ធប្រាក់ចំណេញនៃក្រុមហ៊ុន មកពីបណ្តាប្រទេសនានា ដែលមកវិនិយោគនៅប្រទេសកម្ពុជា ដែលកន្លងពួកគេទាមទារឱ្យរដ្ឋាភិបាល និងរដ្ឋាបាលមានកិច្ចព្រមព្រៀង មិនយកពន្ធត្រួតស៊ីគ្នានេះ។

លោកបានពន្យល់យ៉ាងដូច្នេះថា «ប្រទេសដែលមិនទាន់មានកិច្ចព្រមព្រៀងនេះ គឺគាត់ត្រូវបង់ពន្ធលើប្រាក់ចំណេញដែលត្រូវវេរចេញ វេរចូលពីស្រុកយើងទៅស្រុកគាត់ គឺត្រូវបង់១៤%។ បើប្រទេសមានកិច្ចព្រមព្រៀង គឺបង់តែ១០%ទេ ហើយបើបង់នៅកម្ពុជារួចហើយ គឺមិនចាំបាច់បង់នៅប្រទេសគាត់ទៀតទេ»៕

អត្ថបទដែលជាប់ទាក់ទង