សម្ដេចតេជោ ហ៊ុន សែន សម្រេចកែសម្រួល ផ្ទេរ និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ធំ, ឯកឧត្តម ជា ចាន់តូ ជាប្រធានកិត្ដិយស និងឯកឧត្តម វង្សី វិស្សុត ជាប្រធាន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសេចក្ដីសម្រេចស្ដីពី ការកែសម្រួល ផ្ទេរ និងចាត់តាំង ថ្នាក់ដឹកនាំក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ដកំពង់ធំ ដោយចាត់តាំង ឯកឧត្តម ជា ចាន់តូ ជាប្រធានកិត្ដិយស ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ធំ និងឯកឧត្តម វង្សី វិស្សុត ផ្ទេរពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ។
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសម្រួលភារកិច្ច និងតែងតាំង៖
១.ឯកឧត្តម ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។
២.ចាត់តាំងឯកឧត្តម ម៉ៅ សុផាន់ ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមលើភារកិច្ច ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ ។
៣.ចាត់តាំងឯកឧត្តម ថោ ជេដ្ឋា ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ។
៤.ចាត់តាំង អ្នកឧកញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ៕