ក្រសួងសុខាភិបាល ណែនាំប្រជាពលរដ្ឋ ប្រុងប្រយ័ត្នការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។