ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ របស់តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅដែលត្រូវអនុវត្តបន្តរបស់តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង។
កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងឯកឧត្តមនាយករងខុទ្ទកាល័យរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភាផងដែរ។