**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ**គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤%

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ

ភ្នំពេញ៖ នៅក្នុងសន្និបាតរយៈពេល១ថ្ងៃកន្លះ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ អង្គសន្និបាត បានលើកឡើងពីបទអន្តរាគមន៍សរុបចំនួន ៩ រួមមាន៖ បទបង្ហាញគន្លឹះស្តីពី “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១”, និងបទបង្ហាញអំពី វឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត ប្រកបដោយជោគជ័យ និងផ្លែផ្កា សម្រាប់អនុវត្តបន្ត ក្នុងឆ្នាំ២០២៤ ។

នេះបើតាមការអោយដឹងពីឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានអោយដឹងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៥ខែមករា ឆ្នាំ២០២៤ នាសាលសន្និសិទចតុម្មុខ រាជធានីភ្នំពេញ ។

ឯកឧត្តមបានអោយដឹងថា នៅក្នុងក្នុងសន្និបាតរយៈពេល១ថ្ងៃកន្លះនេះ ពោលគឺចាប់ពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ រហូតដល់ព្រឹកថ្ងៃទី២៥នេះ សមាជិក -សមាជិកានៃអង្គសន្និបាត បានលើកឡើងពីបទអន្តរាគមន៍សរុបចំនួន ៩ យកមកពិភាគក្សារួមមាន៖ បទ បង្ហាញគន្លឹះស្តីពី “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១”, និងបទបង្ហាញអំពី វឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត របស់ អគ្គនាយក ដ្ឋានបេតិកភណ្ឌ, អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌, អគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិព្រះវិហារ, អាជ្ញាធរជាតិសំបូរព្រៃគុក, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, និងសាលាមធ្យមវិចិត្រសិល្បៈ។

ជាលទ្ធផលរួម កម្មវិធីបើក និងកិច្ចពិភាក្សាក្នុងសន្និបាតកាលពីម្សិលមិញ បានដំណើរការ ទៅដោយរលូន និងក្នុងបរិយាកាសបើកទូលាយ ដោយមានបទអន្តរាគមន៍គន្លឹះចំនួន ៩ ព្រម ទាំងមានការចោទសួរដោយផ្ទាល់ និងការលើកឡើងនូវចម្ងល់ មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា រវាងសមាជិក សមាជិកានៃអង្គសន្និបាតជាមួយ លោកជំទាវបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី ផងដែរ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានឯកភាពនិងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍បូកសរុបសន្និបាត ដែលរាយការណ៍ ដោយ ឯកឧត្តម ហាប់ ទូច ដោយរួមបញ្ចូលទាំងតួលេខវឌ្ឍនភាពការងារឆ្នាំ២០២៣ និងការសម្រេចបាន លើសពីផែនការប្រចាំឆ្នាំដែលឆ្លើយតបទាំងស្រុងទៅនឹងសូចនាករគន្លឹះទាំង៣របស់ក្រសួង។

លោកជំទាវ ក៏បានស្នើសុំគ្រប់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិតនៃគ្រប់អង្គភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវ បន្តយកចិត្តទុកដាក់និងដាក់ចេញនូវសកម្មភាពជាក់ស្តែង ដើម្បីបន្តដោះស្រាយបញ្ហាមួយចំនួនដូចខាងជា៖ ទី១. លទ្ធផលថយចុះនៃបទល្មើសមកលើសម្បត្តិវប្បធម៌រូបីនិងអរូបីក្នុងឆ្នាំ២០២៣ មិនមែនជាសញ្ញា បញ្ចប់នៃបទល្មើស ឬនឹងមានការបន្ដថយចុះដោយស្វ័យប្រវត្តិនោះទេ។ ទី២. តាមរយៈផែនការអាទិភាពទាំង៦ចំណុច រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពមកក្រសួងវប្បធម៌និង វិចិត្រសិល្បៈរៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា ដែលមកទល់បច្ចុប្បន្ន យើងបានឈានមកដល់ការ បង្កើតគម្រោងពេញលេញនិងបានផ្សព្វផ្សាយដល់មជ្ឈដ្ឋានយុវជននៅតាមបណ្តារាជធានី-ខេត្តទាំង៨ ជា ពិសេសយុវជនដែលស្ថិតក្នុងគ្រួសារដែលងាយរងហានិភ័យ។ ទី៣. ដំណើរការកែសម្រួលផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៤-២០២៨ គឺត្រូវផ្អែកជាចាំបាច់លើយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ទី៤. ភាពជោគជ័យនៃកិច្ចការអភិរក្សនិងអភិវឌ្ឍវិស័យវប្បធម៌ ទាំងរូបីនិងអរូបី កើតចេញមួយផ្នែក សំខាន់ពីការចូលរួមរបស់ស្ថាប័នជាតិ-អន្តរជាតិ វិស័យឯកជន ជាអាទិ៍ សកម្មភាពជួសជុលថែទាំប្រាសាទ សិល្បៈ ចម្រៀង ភាពយន្ត ប្រពៃណី អក្សរសាស្ត្រ និងបរិស្ថានជាដើម។ ទី៥. តម្រូវការក្នុងការពិនិត្យ រៀបចំឡើងវិញ និងការកែសម្រួលឱ្យត្រូវតាមស្ថានភាពជាក់ស្តែងនៃឯកសារ គតិយុត្ត គឺជាអាទិភាពដែលត្រូវសម្រេចឱ្យបាននៅដំណាច់ឆ្នាំ២០២៤នេះ ឬយូរបំផុតនៅដើមឆ្នាំ២០២៥។ ទី៦. ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យគ្រប់វិស័យរបស់ក្រសួង សូមគ្រប់អង្គភាពប្រើប្រាស់ទម្រង់ ប្រមូលទិន្នន័យថ្មីដែលបានបង្កើតជូន និងសូមអនុវត្តទៅតាមការស្នើសុំរបស់អគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិតសភាចារ្យ បានលើកឡើងទៀតថា សមិទ្ធផលការងារដែលទទួលបាននេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩បានល្អប្រសើរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែង ឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំដោយម៉ឺងម៉ាត់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយការរួមចំណែកដ៏មានតម្លៃពី ភាគីពាក់ព័ន្ធទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង