ការយកចិត្តទុកដាក់របស់ក្រុមភ្នាក់ងារទេសចរណ៍ចំពោះភ្ញៀវទេសចរក្នុងរមណីយដ្ឋាន
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រុមការងារភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅប្រាសាទអង្គរវត្ត បានសហការណ៍ជាមួយក្រុមការងារសណ្តាប់ធ្នាប់បានសម្របសម្រួលឱ្យរ៉ឺម៉កចូលមកដឹកភ្ញៀវជនជាតិកូរ៉េ ដែលមានបញ្ហាឈឺជើងដើរមិនរួច នៅចំណុចទីរួត១ នៃច្រកតាពេជ្រ។
ដោយឡែក ក្រុមការងារភ្នាក់ងារទេសចរណ៍ ប្រចាំគោលដៅប្រាសាទតាព្រហ្ម បានជួយសង្គ្រោះបឋម ក្មេងប្រុសជនជាតិខ្មែរ ដែលដួលបណ្ដាលអោយគ្រិចដៃ នៅត្រង់ចំនុចគក់ទ្រូង៕