**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់

ក្រសួងរ៉ែ បើកសិក្ខាសាលាអំពីវឌ្ឍនភាព នៃការរៀបចំ តាក់តែងសេចក្តីព្រាងសារាចរស្ដីពីសុវត្ថិភាព និងសុខភាពសម្រាប់ប្រតិបត្តិការ អាជីវកម្មអណ្ដូងរ៉ែបើក

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែ និងថាមពល បានបើកសិក្ខាសាលា អំពីវឌ្ឍនភាព នៃការរៀបចំតាក់តែងសេចក្តីព្រាងសារាចរ ស្ដីពីសុវត្ថិភាព និងសុខភាពសម្រាប់ប្រតិបត្តិការ អាជីវកម្មអណ្ដូងរ៉ែបើក ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ឯកឧត្តម អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា វិស័យរ៉ែ បានដើរតួនាទី ក្នុងការចូលរួមចំណែកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ចូលរួមអភិវឌ្ឍសហគមន៍ មូលដ្ឋានកាត់បន្ថយភាពក្រីក្រដោយផ្ដល់ការងារ ជូនប្រជាពលរដ្ឋក្នុងតំបន់ និងបានបង្កើនចំណូលជាតិ តាមរយៈការបង់សួយសារ និងពន្ធអាករផ្សេងៗទៀត។ ឯកឧត្តម អគ្គនាយក បានឲ្យដឹងថា ទន្ទឹមនឹងមានការកើនឡើង នូវតម្រូវការប្រើប្រាស់ធនធានរ៉ែ ការដ្ឋានអណ្ដូងរ៉ែបើក ក៏មានការកើនឡើងគួរជាទីកត់សំគាល់។

ឯកឧត្តមអគ្គនាយក បានបន្តថា ប្រការនេះ ទាមទារឲ្យមាននូវគោលការណ៍សុវត្ថិភាព និងសុខភាពជាមូលដ្ឋានចាំបាច់ សម្រាប់សម្បទានិក ដែលធ្វើប្រតិបត្តិការធនធានរ៉ែ អាជីវកម្មអណ្ដូងរ៉ែបើកទាំងអស់អនុវត្ត និងប្រតិបត្តិឲ្យបានហ្មត់ចត់ ដើម្បីបង្ការទប់ស្កាត់ហានិភ័យនានា ដែលអាចកើតមានជាយថាហេតុ ក្នុងការដ្ឋានអណ្ដូងរ៉ែបើក។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ ក្រសួងរ៉ែ និងថាមពល បានចាប់ផ្ដើមរៀបចំតាក់តែងសេចក្តីព្រាងសារាចរ ស្ដីពីសុវត្ថិភាព និងសុខភាពសម្រាប់ប្រតិបត្តិការអាជីវកម្មអណ្ដូងរ៉ែបើកឡើង កាលពីចុងឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ដើម្បីជំរុញឲ្យការធ្វើប្រតិបត្តិការអាជីវកម្មរ៉ែស្របតាមបទដ្ឋានបច្ចេកទេស ទប់ស្កាត់គ្រោះថ្នាក់ក្នុងការដ្ឋាន ធានាសុខុមាលភាពអ្នកបំពេញការងារក្នុងការដ្ឋាន កាត់បន្ថយផលប៉ះពាល់ជាអតិបរមាលើបរិស្ថាននិងសង្គម និងធានាការស្តារការដ្ឋានឡើងវិញឱ្យបានត្រឹមត្រូវ ក្រោយបញ្ចប់អាជីវកម្ម។

បើតាមឯកឧត្តម អ៉ឹង ឌីប៉ូឡា, ក្រុមការងារក្រសួងរ៉ែ និងថាមពល បានរៀបចំកិច្ចប្រជុំពិនិត្យនិងពិភាក្សាកម្រិតបច្ចេកទេសនិងកម្រិតថ្នាក់ដឹកនាំជាច្រើនលើកច្រើនសារ និងបានចុះទស្សកិច្ចសិក្សាអំពីការអនុវត្តផ្ទាល់ នៅតាមការដ្ឋានធ្វើប្រតិបត្តិការអាជីវកម្មអណ្ដូងរ៉ែដើម្បីជាធាតុចូលក្នុងការរៀបចំសេចក្ដីព្រាងសារាចរនេះ បានចំនួន ៣ខេត្ត ដែលក្នុងនោះមានខេត្តកំពត (ការដ្ឋានថ្មកំបោររបស់រោងចក្រស៊ីម៉ងត៍ Kampot Cement និងការដ្ឋានថ្មកំបោររបស់រោងចក្រ Chip Mong Insee Cement ព្រមទាំងការដ្ឋានផលិតថ្មមួយការដ្ឋាន) ខេត្តក្រចេះ (ការដ្ឋានថ្មអារនៅតំបន់ស្វាយជ្រះ ស្រុកស្នួល) និងខេត្តមណ្ឌលគិរី (ការដ្ឋានអណ្ដូងរ៉ែបើករបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited)។

ក្រុមការងារបានផ្តោតលើចំណុចសំខាន់ៗពាក់ព័ន្ធនឹងសុវត្ថិភាព និងលក្ខខណ្ឌលិខិតអនុញ្ញាតនៃការកំណត់ពីបរិមាណគ្រឿងផ្ទុះដែលត្រូវប្រើប្រាស់សម្រាប់ប្រតិបត្តិការធនធានរ៉ែ និងកាតព្វកិច្ចរបស់និយោជិតរ៉ែ ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធគ្រប់គ្រងនៅក្នុងការដ្ឋានអណ្ដូងរ៉ែបើក ដើម្បីធានាការរក្សាសុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិត មនុស្ស និងសត្វនៅក្នុងការដ្ឋានអណ្ដូងរ៉ែបើក និងនៅតំបន់ជុំវិញការដ្ឋាន។

សេចក្ដីព្រាងសារាចរនេះមាន ១៧ចំណុចសំខាន់ៗ ដែលចែងអំពី៖ ១-វិធានការការពារគ្រោះថ្នាក់ និងហានិភ័យ ២-សិទ្ធិនិងការទទួលខុសត្រូវរបស់និយោជិតរ៉ែ និងគណៈគ្រប់គ្រងសុវត្ថិភាព
៣-លើកកម្ពស់ការការពារសុវត្ថិភាព ៤-អប់រំនិងបណ្ដុះបណ្ដាលសមត្ថភាព ៥-ការការពារគ្រោះថ្នាក់នៅទីតាំងអណ្ដូងរ៉ែបើក ៦-ការទប់ស្កាត់ការបំពុល ៧-ការគ្រប់គ្រងនិងប្រើប្រាស់សារធាតុគីមី ៨-ការទប់ស្កាត់គ្រោះថ្នាក់បណ្ដាលមកពីចរន្ដអគ្គិសនី ៩-ការការពារគ្រោះថ្នាក់ចំពោះសារធាតុផ្ទុះនិងគ្រឿងបំផ្ទុះ និងការបំផ្ទុះ ១០-ប្រតិបត្តិការខួងរណ្ដៅបំផ្ទុះ ១១-ការកាយយក ការលើកដាក់ និងការដឹកជញ្ជូនរ៉ែ ១២-វិធានសុវត្ថិភាពក្នុងការបើកបរក្នុងការដ្ឋានអណ្ដូងរ៉ែបើក ១៣-ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងការដ្ឋានអណ្ដូងរ៉ែបើក ១៤-ការដឹកជញ្ជូនរ៉ែ ១៥-សុខុមាលភាពនៅការដ្ឋានអណ្ដូងរ៉ែបើក ១៦-ការសង្គ្រោះបឋម
១៧-ការបិទនិងការស្ដារនីតិសម្បទាការដ្ឋានអណ្ដូងរ៉ែបើក ៕

អត្ថបទដែលជាប់ទាក់ទង