**សម្តេចតេជោ និងសម្ដេចធិបតី អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ កំពុងបន្តកំណែទម្រង់ឥតរាថយ បើទោះបីប្រឈមការលំបាកមួយចំនួនយ៉ាងណាក្តី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្លែងថា កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តផែនការកំណែទម្រង់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងតម្រូវការចាំបាច់នានា ហើយការអនុវត្តផែនការកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅនេះនៅតែបន្តទៅមុខមិនដកថយឡើយ បើទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី។

ការថ្លែងបែបនេះ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់កងយោធាលខេមរភូមិន្ទ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។

ឯកឧត្តមមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពគុណភាពការងារ និងសម្រាលបន្ទុកការចំណាយរបស់រាជរដ្ឋាភិបាលដែលមិនចាំបាច់ គ្រប់អង្គការចាត់តាំងកងទ័ពត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងដឹកនាំបញ្ជា កិច្ចការបទដ្ឋានបច្ចេកទេស និងកិច្ចការរដ្ឋបាលឱ្យកាន់តែល្អប្រសើរ ធ្វើយ៉ាងណាសម្រួលភាពស្មុគស្មាញនៃ ការិយាធិបតេយ្យ ដោយត្រូវគោរពឋានានុក្រម និងនាទីភារកិច្ចរបស់ស្ថាប័ន អង្គភាពនីមួយៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរ ដែលកងយោធពលខេមរភូមិន្ទទទួលបានក្នុងរយៈពេលជាង៥ឆ្នាំកន្លងមក ដោយនាយឧត្តមសនីយ៍ បានណែនាំឲ្យគ្រប់ស្ថាប័ន កងឯកភាព ត្រូវបន្តកំណែទម្រង់ដ៏ស៊ីជម្រៅនេះតទៅទៀតសំដៅធ្វើឱ្យកងយោធពលខេមរភូមិន្ទ រៀបរយល្អ ទំនើប និង មានប្រសិទ្ធភាព។

«គ្មានកំណែទម្រង់ណាមួយដែលងាយស្រួល និងមិនប៉ះពាល់នោះឡើយា។ កំណែទម្រង់ត្រូវមានការលះបង់ មានការប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយផ្អែកលើចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ ការកែទម្រង់កងទ័ពត្រូវគិតអំពីគោលការណ៍ច្បាប់ ស្ថានភាពនយោបាយ និង សេដ្ឋកិច្ចជាតិ»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បន្តថា កត្តាទាំងនេះទាមទារឱ្យទាំងអស់គ្នារិះរកគន្លឹះសម្រាប់ដោះស្រាយឱ្យសមស្រប ហើយសន្និបាតនាពេលនេះគឺជាឱកាសដ៏មានសារៈសំខាន់ ដើម្បីត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារឆ្នាំ២០២៣ បន្តពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ល្អៗ រកឱ្យឃើញបញ្ហាប្រឈមនានា រួមគ្នាដោះស្រាយសម្រាប់ជាត្រីវិស័យតម្រង់ទិសក្នុងការដាក់ចេញវិធានការគន្លឹះ សំដៅសម្រេចបានទិសដៅការងារឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង