និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣៦០រូប ចូលរួមស្តាប់បាឋកថាស្តីពី “ ចំណេះដឹង និងការសិក្សាស្រាវជ្រាវថ្មីៗនៅតំបន់អង្គរ”
ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បាឋកថាស្ដីពី“ ចំណេះដឹង និងការសិក្សាស្រាវជ្រាវថ្មីៗនៅតំបន់អង្គរ”នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា។
ការរៀបចំបាឋកថានេះ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ប្រវត្តិសាស្ត្រ និង របកគំហើញនៃការស្រាវជ្រាវថ្មីៗ នៅក្នុងតំបន់អង្គរ ជូននិស្សិតប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៣៦០រូប និងមន្ត្រី-បុគ្គលិក របស់អាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត៕