**សហគមន៍​ខ្មែរ​ប្រចាំ​តំបន់​៥​ នៃ​ប្រទេស​ណូវ៉េលហ្សេឡង់​ប្រារព្ធ​ពិធី​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ​ ក្នុង​ឱកាស​រំលឹក​ខួប​លេីក​ទី​៤៦​ នៃ​ទិវា​ជ័យជម្នះ​ ៧ ​មករា​**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន៤.៤១១នាក់ នៅខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យនាំគ្នាចូលរួមលេងកីឡា ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ**អាមេរិកអំពាវនាវឱ្យមានស្ថិរភាពក្នុងប្រទេសកូរ៉េខាងត្បូង ខណៈភាពចលាចលនយោបាយនៅតែបន្ត**UN៖ អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសជនស៊ីវិលនៅហ្គាហ្សាបន្ថែមទៀត ខណៈវិបត្តិមនុស្សធម៌កាន់តែអាក្រក់**CIO របស់កូរ៉េខាងត្បូង ស្នើឱ្យប្រធានាធិបតីស្តីទី ជួយសម្រួលដល់ការចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk-yeol**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក

រដ្ឋមន្រ្តីបរិស្ថាន៖ ការវិនិយោគល្អ បង្កើនការងារប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានស្អាតគឺជាដៃគូអភិវឌ្ឍន៍យូរអង្វែង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ឯកឧត្តមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគដែលមានបំណងជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជាស្អាតតាមរយៈការវិនិយោគដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ ការលើកឡើងអំពីបរិស្ថានស្អាតរបស់ឯកឧត្តមរដ្ឋមន្រ្តីធ្វើឡើងស្របនឹងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា(EPIAC)ដោយមានក្រុមហ៊ុន និងអ្នកវិនិយោគមកពីប្រទេសចិនចូលរួមផងដែរ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

តំណាងក្រុមហ៊ុនវិនិយោគក្នុងវិស័យបរិស្ថានបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្រុមហ៊ុនចិនធ្វើការវិនិយោគនៅកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា(EPIAC)បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នឹងរួមចំណែកជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងធានាមិនធ្វើសកម្មភាពទាំងឡាយណា ដែលបង្កផលប៉ះពាល់ដល់បរិស្ថានរបស់កម្ពុជាឡើយ ជាក់ស្តែងក្រុមហ៊ុនទាំងអស់សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យលើផ្នែកបច្ចេកទេសមុននឹងសង់រោងចក្រដោយក្រុមការងាររបស់នាយកដ្ឋាន EIA និងតំណាងអគ្គនាយកដ្ឋាន EPA នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣រួចហើយ។

ជាមួយគ្នានេះ ក្រុមហ៊ុន Newbustar (Cambodia) Tire CO.,LTD បានស្នើអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យផ្ទាល់នៅទីតាំងរោងចក្រ ដើម្បីបង្ហាញពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ជាពិសេសគឺការប្រើប្រាស់ថាមពលកកើតឡើងវិញដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាគោលការណ៍សកល។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះការវិនិយោគស្អាត និងបើកឱកាសឱ្យមានការវិនិយោគបែបនេះមកកម្ពុជាកាន់តែច្រើន ដើម្បីផ្តល់ឱកាសការងារដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ៕

អត្ថបទដែលជាប់ទាក់ទង