**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

មណ្ឌលផ្តល់សេវាសាធារណៈទីតាំងថ្មី(ជាន់ទី៤) ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាមួយទីតាំងធំទូលាយជាងមុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈទីតាំងថ្មី នៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (Aeon1) ដែលត្រូវបានផ្លាស់ប្តូរពីទីតាំងចាស់នៅជាន់ទី១ ទៅជាន់ទី៤។

ពិធីសម្ពោធនាឱកាសនេះ មានការអញ្ជើញចូលរួមពី លោក ត្សឹបូយ៉ា ម៉ាសាយូគិ (Mr. Tsuboya Masayuki) អគ្គនាយកក្រុមហ៊ុន Aeon Mall (Cambodia) Co., Ltd. ឧកញ៉ាអគ្គនាយកក្រុមហ៊ុនកាំត្រង់ស៊ីប ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមតំណាងប្រធានក្រុមប្រឹក្សាភិបាលរាជធានីភ្នំពេញ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ/អន្តរជាតិ អ្នកសារព័ត៌មាន ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកបម្រើការក្នុងមណ្ឌលផ្តល់សេវាសាធារណៈជាច្រើនរូបផងដែរ។

មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទីតាំងថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាយន្តការមួយក្នុងការបង្ខិតការផ្តល់សេវាសាធារណៈឱ្យបានកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ក៏ដូចជាបង្កើនប្រសិទ្ធភាព និង តម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង ជូនដល់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ ការផ្លាស់ប្តូរទីតាំង និងការបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈទីតាំងថ្មីជាន់ទី៤ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដែលមានបរិវេណធំទូលាយជាងទីតាំងចាស់ ហើយបានបន្ថែមសេវាសាធារណៈចាំបាច់មួយចំនួនទៀតដូចជា សេវាចុះបញ្ជីរថយន្តថ្មី សេវាផ្ទេរកម្មសិទ្ធិរថយន្ត និងការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ កាន់តែផ្តល់ភាពងាយស្រួល និងស្របតាមកំណើននៃតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកមកទទួលសេវា។ ស្របតាមចក្ខុវិស័យ មាគ៌ានយោបាយ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ជាក់ស្តែងទីតាំងថ្មីនេះ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអង្គពិធីឱ្យបានជ្រាបថា ក្រៅពីការផ្តល់សេវាសាធារណៈ ដូចដែលបានបញ្ជាក់ជូនខាងលើ ក្រសួងមានគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទីក រួមទាំងការដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាគ្នាផងដែរ។

គួររម្លឹកដែរថា៖ មណ្ឌលផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបើកដំណើរការផ្តល់សេវាទាំងអស់មាន ០៧ទីតាំង៖
១.មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ (Aeon I)
២.មណ្ឌលផ្ដល់សេវាសាធារណៈ ប្តូរនិងប្រឡងយកបណ្ណបើកបរយានយន្ត នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ (Aeon II)
៣.មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល (ChipMong Noro Mall)
៤.មណ្ឌលផ្តល់សេវាសាធារណៈ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន
៥.មណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើប ហេរីថេកវ៉ក (The Heritage Walk) នៅខេត្តសៀមរាប
៦.មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបហ្វូរី ថាម សឃ្វែរ (Furi Times Square Mall) នៅខេត្តព្រះសីហនុ
៧.មណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ (Aeon III) ៕

អត្ថបទដែលជាប់ទាក់ទង