រដ្ឋបាលជលផល អំពាវនាវសូមកុំឱ្យមានការលែងត្រី ឬវារីសត្វដែលមានប្រភពពីក្រៅប្រទេស ចូលដែនទឹកធម្មជាតិ
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការសាទរចំពោះការលែងនូវប្រភេទត្រីកម្រ និងវារីសត្វផ្សេងទៀត ដើម្បីចូលរួមថែរក្សាធនធានជលផល ប៉ុន្តែអំពាវនាវសូមកុំឱ្យមានការលែងត្រី ឬវារីសត្វដែលមានប្រភពពីក្រៅប្រទេស ចូលដែនទឹកធម្មជាតិ ។