មន្រ្តីជំនាញផ្នែកអធិការកិច្ចម្ហូបអាហារ ក.ប.ប. សាខាខេត្តព្រះសីហនុ ចុះត្រួតពិនិត្យលើកុងតឺន័រផ្ទុកសាច់បង្កក តាមការស្នើសុំសហការពីគយ
ភ្នំពេញ៖ មន្រ្តីជំនាញផ្នែកម្ហូបអាហារនៃសាខា ក.ប.ប. ប្រចាំខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានចូលរួមត្រួតពិនិត្យសាច់បង្កកចំនួន១កុងតឺន័រស្របតាមការស្នើសុំកិច្ចសហការពីស្ថាប័នគយ និងរដ្ឋាករប្រចាំក្រុងព្រះសីហនុ។
ក្នុងសកម្មភាពត្រួតពិនិត្យគឺស្ថិតនៅទីលាន CY កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើគុណភាពសាច់ សីតុណ្ហភាព និងឯកសារពាក់ព័ន្ធនានាស្របតាមច្បាប់ ។
ជាលទ្ធផលសាច់បង្កកទាំងនោះគឺមានអនុលោមភាពលើឯកសារ គុណភាព និងសីតុណ្ហភាព និងមន្រ្តីជំនាញបានធ្វើការស្រង់យកសំណាកគំរូបញ្ជូនមកអគ្គនាយកដ្ឋានដើម្បីពិសោធន៍រកមើមេរោគចម្លងបន្ថែមផងដែរ។