ឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបនាយកគ្រប់គ្រងក្រុមហ៊ុន Pernod Ricard Cambodge ដើម្បីពិភាក្សាពីកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា
ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Ong Daren នាយកគ្រប់គ្រងនៃក្រុមហ៊ុន Pernod Ricard Cambodge ដែលជាក្រុមហ៊ុនវិនិយោគលើការផលិតកែច្នៃប្រភេទស្រាអង្ករខ្មែរ។
Pernod Ricard Cambodge ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Pernod Ricard ដែលជាក្រុមហ៊ុនផលិត Wine មានប្រតិបត្តិការនៅប្រមាណ ៨៦សាខា និងមានផលិតផលអន្តរជាតិជាម៉ាកល្បីៗដូចជា Absolut Vodka, Martell Cognac, Mumm Champagne, The Glenlivet និង Chivas Regal whiskey ជាដើម។ ក្រុមហ៊ុន Pernod Ricard Cambodge បានចុះបញ្ជីនៅកម្ពុជាក្នុងឆ្នាំ២០១៧ ដើម្បីវិនិយោគលើការផលិត កែច្នៃ និងនាំចេញប្រភេទស្រាអង្កររបស់ខ្មែរ ស្រា-ស ដែលស្របតាមស្ដង់ដាបច្ចេកទេស មានវិធានការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព សំដៅឱ្យតម្លៃលើផលិតផល និងរសជាតិដើមនៃស្រាអង្ករ ស្រា-ស ខ្មែរ ៕