**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា**អាល្លឺម៉ង់ នៅតែបន្តគាំទ្រ ភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន**អាជ្ញាធរជាតិអប្សរា ដាក់ដំណើរការជណ្ដើរឡើងចុះ រួតបាកាននៅជ្រុងអាគ្នេយ៍**ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេស ប៊ួគីណាហ្វាសូ ជួបសម្តែងការគួរសម និងឈ្វេងយល់ពីសកម្មភាពមីនកម្ពុជា**ឯកឧត្តម អ៊ូ វណ្ណា ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅតាមបណ្តាមណ្ឌលអប់រំកែប្រែ រាជធានី-ខេត្ត**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសិក្សា ០១ខ្នង និងសមិទ្ធផលផ្សេងៗទៀត ក្នុងសាលាបឋមសិក្សាគីឡូលេខ៤ នៅស្រុកមោងឫស្សី

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពីធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសិក្សាចំនួន ០១ខ្នង មាន ០៣បន្ទប់ និងសមិទ្ធផលផ្សេងៗទៀត” ក្នុងសាលាបឋមសិក្សាគីឡូលេខ៤ ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងកម្មវិធីនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម នូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីអប់រំខេត្តបាត់ដំបង ការិយាល័យជំនាញជុំវិញស្រុកមោងឫស្សី កងកម្លាំងប្រដាប់អាវុធទាំង៣* និងរដ្ឋបាលឃុំក្នុងស្រុកមោងឫស្សី ព្រមទាំងមានការចូលរួមពីសិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋក្នុងឃុំព្រៃតូច សរុបប្រមាណ ៤៥០នាក់។

អគារសិក្សា ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ ក៏មានការបំពាក់ប្រព័ន្ធអគ្គិសនី អំពូលភ្លើង កង្ហារ តុក្ការខៀន និងគ្រឿងបរិក្ខារសិក្សាគ្រប់គ្រាន់ ដែលចំណាយថវិកាសរុបប្រមាណ ៥០,០០០ដុល្លារអាមេរិក ដែលជាការឧបត្ថម្ភរបស់ អង្គការ Cambodian Village Fund តាមរយៈ គុណម្ចាស់ វី សុវិជ្ជា ប្រធានសាលាពុទ្ធិកៈសាកលវិទ្យាល័យសីហនុរាជ ខេត្តបាត់ដំបង។

សូមគូសបញ្ជាក់ផងដែរថា អង្គការ Cambodian Village Fund ដែលមាន លោក Bill Bamberger និងលោកស្រី Nancy Bamberger ជាសហនាយកអង្គការ បានចូលរួមចំណែកយ៉ាងសកម្មនិងសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងវិស័យអប់រំ ពិសេសក្នុងឃុំព្រៃតូចនេះចាប់តាំងពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ននេះ រួមមាន៖ អគារសិក្សាចំនួន ១០ខ្នង មាន ៣២បន្ទប់ និងតារាងបាល់ទាត់ ចំនួន ០១ នៅក្នុងអនុវិទ្យាល័យព្រៃតូច, សាលាបឋមសិក្សាបៀល, សាលាបឋមសិក្សាព្រៃតូច, សាលាបឋមសិក្សាដុបក្រសាំង, សាលាបឋមសិក្សាស្ទឹងចក សាលាបឋមសិក្សាគីឡូលេខ៤នេះ និងការកសាងអគារអន្ទេវាសិក កម្ពស់ ៣ជាន់ មាន ១៥បន្ទប់ សម្រាប់សិស្សស្នាក់នៅដើម្បីបន្តការសិក្សានៅខេត្តបាត់ដំបង ព្រមទាំងការផ្តល់អាហាររូបករណ៍សម្រាប់សិស្សក្នុងឃុំព្រៃតូចនេះសិក្សាបន្តថ្នាក់ឧត្តមសិក្សា ដែលសមិទ្ធផលទាំងនេះចំណាយថវិកាសរុប ប្រមាណ ២លានដុល្លារអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង