**អ៉ីរ៉ង់ គាំទ្រលីបង់​ឲ្យចរចារកកិច្ចព្រមព្រៀបទឈប់បាញ់​ ជាមួយអ៉ីស្រាអែល**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍

ខេត្តស្ទឹងត្រែង ប្រកាសសមាភាព បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំបង្ហាញសមាសភាព ក្រុមបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៨ និងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម នាង ផាត សមាជិក គណៈកម្មាធិការកណ្តាល, រដ្ឋលេខាធិកាប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ភូមិភាគទី៨ និងឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង ។

មានមតិស្វាគមន៍ ក្នុងពិធីនេះដែរឯកឧត្ដម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈបក្សខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ដោយអនុវត្តតាមសេចក្តីសម្រេចលេខ៥១៩សសរ.គក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នោះ គណបក្សខេត្ត សហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោត បានកំណត់មណ្ឌលការិយាល័យបោះឆ្នោត នៅវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សម្រាប់ការិយាល័យបោះឆ្នោតលេខ៨០០៦ មានអង្គបោះឆ្នោតទាំងអស់ចំនួន ១៧៧រូប ក្នុងនោះអ្នកបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាសរុបចំនួន ១៥៦រូប (សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១៥៥រូប និងតំណាងរាស្រ្ត ១រូប)។

ឯកឧត្ដម ស្វាយ សំអ៊ាង បញ្ជាក់ថា ចំនួនសមាជិកព្រឹទ្ធសភាសម្រាប់ភូមិភាគ៨ មានចំនួន ៦អាសនៈ រួមមានខេត្ត៖ ស្ទឹងត្រែង កំពង់ធំ ព្រះវិហារ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។ ដោយឡែកការិយាល័យបោះឆ្នោតខេត្តស្ទឹងត្រែង មាន ៦ក្រុង ស្រុក និង ៣៤ ឃុំ សង្កាត់ ។

ជាមួយគ្នានោះ គណបក្សខេត្ត បានត្រៀមលក្ខណៈសម្រាប់ការសម្របសម្រួល ក្នុងដំណើរការដូចជាចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោត យុទ្ធនាការឃោសនា មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ ហូបចុកងាយស្រួលដល់អង្គបោះឆ្នោត ក្រោមការដឹកនាំផ្ទាល់ដោយ ប្រធានគណបក្សខេត្តនិងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយមិនប៉ះពាល់ដល់នីតិវិធី បទបញ្ជា និងច្បាប់បោះឆ្នោតឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបជូនថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៨ ចំនួន ១២រូប ដែលមានឯកឧត្ដម នាង ផាត ជាប្រធាន បានមកបង្ហាញមុខជូនអង្គបោះឆ្នោតបានស្គាល់នាពេលនេះ។ ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើនការប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និងត្រូវត្រៀមឯកសារពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់ ដើម្បីបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១ ឲ្យបានគ្រប់ៗគ្នា។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្ដម ស្វាយ សំអ៊ាង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងឯកឧត្តមអនុប្រធាន ព្រមទាំង សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រជាប់ជាប្រចាំដល់គណៈកម្មាធិការគណបក្សខេត្ត ក្នុងការសម្រេចទិសដៅនយោបាយដែលបានដាក់ចេញជាបន្តបន្ទាប់ ក្នុងនោះរួមមានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

ទន្ទឹមនេះ ឯកឧត្ដមក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាង ផាត សមាជិកគណៈ កម្មាធិការកណ្តាល រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ប្រចាំភូមិភាគ៨ និងឯកឧត្តមជាបេក្ខជនពេញសិទ្ធិ និងបម្រុងទាំងអស់ ដែលបានខិតខំចំណាយទាំងកម្លាំងកាយ និងពេលវេលា ដើម្បីឆ្លៀតឱកាសចូលរួមបំពេញ បេសកកម្មក្នុងខេត្តស្ទឹងត្រែង ដើម្បីបានជួបប្រជុំសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សខេត្ត និងអង្គបោះឆ្នោត ដ៏មានសារៈសំខាន់នាថ្ងៃនេះ។

ជាមួយគ្នានោះឯកឧត្ដម បានថ្លែងអំណរគុណដល់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ និងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក និងឃុំ សង្កាត់ ដែលបានសហការល្អជាមួយគណបក្សក្រុង ស្រុក និងគណបក្សឃុំ សង្កាត់ ក្នុងការអនុវត្តការងាររបស់ខ្លួន ស្របតាមផែនការដែលបានដាក់ចេញដោយគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត ពិសេសគឺការអនុវត្ត នូវបណ្តាភារកិច្ចសំខាន់ៗដែលថ្នាក់ដឹកនាំគណបក្សបានដាក់ចេញ។ឯកឧត្ដម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា សម្រាប់លទ្ធផលនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ ក្នុងខេត្តស្ទឹងត្រែង អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប មានចំនួន ៩០.៩៦៨នាក់ បានមកបោះឆ្នោតចំនួន ៧៣.៣៦០នាក់ (ស្មើនឹង៨០,៦៤%) ក្នុងនោះបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួន ៥៥.៨៩៨ សំឡេង (ស្មើនឹង៧៧,៩៧% នៃសន្លឹកឆ្នោតបានសរុប) និងទទួលបានអាសនៈសរុបចំនួន ១៥៥ ក្នុង ចំណោមអាសនៈសរុបចំនួន ១៧៦។ ចំពោះអាសនៈចំនួន២១ បានទៅលើគណបក្សផ្សេង ក្នុងនោះគណបក្សភ្លើងទៀនបាន ១៩អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិចបាន ២អាសនៈ។

ឯកឧត្ដមបន្តថា ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងខេត្តស្ទឹងត្រែង អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប មានចំនួន ៩៧.៤៥២នាក់ បានមកបោះឆ្នោតចំនួន ៨១.៤០៦នាក់ (ស្មើនឹង ៨៣,៥៣%) ក្នុងនោះបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួន ៦៨.១៦៥ សំឡេង (ស្មើនឹង៨៦,៦៩% នៃសន្លឹកឆ្នោតបានសរុប) និងទទួលបានអាសនៈចំនួន ១ ដែលមានក្នុងខេត្ត ស្ទឹងត្រែង។ តាមរយៈលទ្ធផលបោះឆ្នោតទាំងពីរលើកកន្លងមកនេះ ឃើញថាសំឡេងបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជាមានការកើនឡើងពី៧៧,៩៧%ក្នុងឆ្នាំ២០២២ ដល់៨៣,៥៣%ក្នុងឆ្នាំ២០២៣។

ឯកឧត្ដម ស្វាយ សំអ៊ាង លើកឡើងថា យោងតាមខ្លឹមសារនៃសេចក្តីណែនាំលេខ ០០៤/២៣ សណ.គខ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សខេត្ត ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងគណៈកម្មាធិការគណ បក្សខេត្ត បានអនុវត្តសកម្មភាពដូចខាងក្រោម៖

១.ដាក់ចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតខេត្ត។
២.ដាក់ចេញសេចក្តីណែនាំ ស្តីពីការចាត់តាំងអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។
៣.ដាក់ចេញផែនការសកម្មភាពសំខាន់ៗ ស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត និង ប្រតិទិនស្តីពីការឃោសនាបោះឆ្នោតដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

៤.សម្របសម្រួល និងជំរុញឲ្យអង្គបោះឆ្នោតរបស់គណបក្សយើងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គ្រប់ៗគ្នា ។
៥.សម្របសម្រួលឲ្យមានការប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព បាត់ ឬខូចឲ្យ បានទាន់ពេលវេលា។ និងបានណែនាំឲ្យអង្គបោះឆ្នោតរបស់គណបក្សយើងបានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា ។
៦.រៀបចំបញ្ជូនបញ្ជីបេក្ខជនទាំងពេញសិទ្ធិ និងបម្រុង ជូនគណៈកម្មាធិការកណ្តាល ។

៧.ចាត់តាំង និងដាក់ពាក្យស្នើសុំចុះឈ្មោះភ្នាក់ងារគណបក្សដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០២៤ រួចរាល់ និងបានដាក់ជូនគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត ។
៨.ពិនិត្យ និងតាមដានសុខភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតរបស់គណបក្ស យើងជាប្រចាំ ។

ថ្លែងដោយសង្កត់ធ្ងន់បន្ថែមទៀតនោះ ឯកឧត្ដម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានបញ្ជាក់ថា អ្វីដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់បន្តទៀត គឺការបន្តអនុវត្តសកម្មភាពការងារជាអាទិភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលក្នុងនោះយើងនៅមានកិច្ចការជា ច្រើនទៀតត្រូវអនុវត្តនាពេលចំពោះមុខ ហើយដែលយើងត្រូវរួមគ្នាធ្វើរាល់កិច្ចការទាំងនោះឲ្យបានល្អបំផុតដើម្បី ឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ ជាក់ស្តែងថ្នាក់ដឹកនាំក្រុមការងារ និងមន្ត្រីគណបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ក្នុងខេត្ត បានខិតខំជាបន្តបន្ទាប់រួចមកហើយ តាមរយៈស្មារតីនៃសេចក្តីសម្រេច លេខ៥១៩/០៨២៣/សស.គក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ និងផែនការណែនាំ និងផែនការសកម្មភាពរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខេត្ត ជាពិសេសការអនុវត្តនូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ៕

អត្ថបទដែលជាប់ទាក់ទង