**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក

ឯកឧត្ដមសាស្ដ្រាចារ្យ ឈាង រ៉ា លើកទឹកចិត្ដដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្ដពង្រឹងសមត្ថភាព ដើម្បីរួមគ្នាលើកស្ទួយវិស័យសុខាភិបាល

ភ្នំពេញ៖ ឯកឧត្ដមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្ដអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាលកម្ពុជា សំដៅបម្រើប្រយោជន៍សុខភាពប្រជាជន។

ការថ្លែងដូច្នេះរបស់ឯកឧត្ដមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសដឹកនាំប្រតិភូ អញ្ជើញទស្សនកិច្ច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងដំណើរទស្សនកិច្ចដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, ឯកឧត្ដមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកន្លងមកបានសហប្រតិបត្ដិការជាមួយក្រសួងសុខាភិបាល លើកិច្ចការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស កិច្ចការចែករំលែកចំណេះដឹង រួមទាំងបទពិសោធន៍ការងារជំនាញផ្នែកមន្ទីរពិសោធន៍ ផ្នែកស្រាវជ្រាវ និងបច្ចេកទេសផ្សេងៗទៀត។

លើសពីនោះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរួមចំណែកឆ្លើយតបប្រឆាំងការឆ្លងរាតត្បាតនៃកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល ក៏ដូចក្នុងនាមជាមន្ទីរពិសោធន៍ទីមួយនៅកម្ពុជា ដែលអាចវិភាគធ្វើរោគវិនិច្ឆ័យបាន អាចផ្ទេរចំណេះដឹងទៅដល់ក្រុមការងារផ្សេងទៀត នៃវិស័យសុខាភិបាល។

ឯកឧត្ដមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានគូសរម្លឹកថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធិភាព និងនវានុវត្ដន៍ ធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្ស និងបច្ចេកទេសផ្សេងៗទៀត ជាពិសេសនៅពេលដែលមានការរីកសាយភាយការឆ្លងជាសកល»។

ជាងនេះទៅទៀត ឯកឧត្ដមសាស្ដ្រាចារ្យ ឈាង រ៉ាក៏សង្ឃឹមថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងទទួលបាននូវការពង្រីកក្នុងការអភិវឌ្ឍ ដើម្បីបំពេញទៅតាមតម្រូវការរបស់វិទ្យាស្ថានប៉ាស្ទ័រ ទៅតាមក្បួនខ្នាតវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដោយប្រមូលផ្ដុំនូវធនធានទាំងឡាយ អភិវឌ្ឍន៍វិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន ជាពិសេសការបំពេញនូវមុខងារបន្ថែម ដល់មន្ទីរពិសោធន៍កម្ពុជា។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណចំពោះអនុសាសន៍ដ៏មានអត្ថន័យរបស់លោកសាស្ដ្រាចារ្យ ហើយសន្យាថា នឹងបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការឱ្យកាន់តែប្រសើរថែមទៀត។

ក្នុងឱកាសស្វាគមន៍ដំណើរទស្សនកិច្ចលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី លោកសាស្ត្រាចារ្យ Pr André SPIEGEL បានជម្រាបជូនពីសកម្មភាពការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកន្លងមក រួមទាំងការងារគោលដៅ ក្នុងភាពជាដៃគូអភិវឌ្ឍជាមួយក្រសួងសុខាភិបាល ជាពិសេសបានផ្តោតលើជំងឺឆ្លងនានា និងបញ្ហាសុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ព្រមទាំងក្នុងតំបន់ ក្នុងនោះមានជំងឺឆ្លងដោយពួក arbovirus ដោយវីរុសផ្លូវដង្ហើម ជំងឺឆ្កែឆ្កួត HIV និងជំងឺផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង