**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្ដម ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡា គឺធ្វើឡើងដោយតម្លាភាព

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានថ្លែងថា ការប្រឡងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះគឺធ្វើឡើងដោយតម្លាភាព នឹងមិនមានការផ្ដល់អាទិភាពពិសេសដល់បុគ្គលណាម្នាក់ឡើយ។

ក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារ នាល្ងាចថ្ងៃទី២៦ ខែមករានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ថា “ផ្អែកទៅលើមូលដ្ឋាននេះគឺសូមបញ្ជាក់ថា គោលការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ហើយជាពិសេសក្នុងការជំរុញវិធានការគន្លឹះ ហើយវិធានការគន្លឹះទី១ គឺការរៀបចំប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដោយការផ្តល់ឱកាសឲ្យស្មើៗគ្នា ដូចនេះផ្អែកលើមូលដ្ឋាននេះការជ្រើសរើសមន្ត្រីអប់រំឯកទេសអប់រំកាយ និងកីឡានេះ គឺយើងផ្តល់ឱកាសឲ្យទាំងអស់គ្នាតែម្ដងសិន”

ឯកឧត្ដមបានបន្ថែមថា ចំពោះរូបលោកដែលជាលក្ខណៈឯកជន គឺមានតែការលើកទឹកចិត្តឲ្យគាត់មានចំណាប់អារម្មណ៍ក្នុងការប្រឡង ប៉ុន្តែការរៀបចំជាប្រព័ន្ធរបស់ប្រឡងនេះគឺធានាឱ្យមានស្មើៗគ្នានៃសិទ្ធក្នុងការចូលចុះឈ្មោះ ហើយនឹងការប្រកួតប្រជែងដើម្បីធ្វើយ៉ាងណាផ្អែកលើសមត្ថភាពរបស់ពួកគាត់ ដើម្បីអាចមានលក្ខណៈជាប់ជាកិត្តិយស ហើយបើធ្លាក់គឺធ្លាក់ដោយអស់ចិត្ត។

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបន្ថែមទៀតថា ការធ្វើដូចនេះគឺដូចជាអ្វីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកន្លងមក ដូចនេះជាគោលការណ៍អាទិភាពទៅលើផ្នែកណាមួយ គឺអត់មានទេ គឺត្រូវធានាថាការប្រឡងនេះផ្តល់ឱកាសស្មើៗគ្នាតែម្តង៕

អត្ថបទដែលជាប់ទាក់ទង