**សម្តេចប្រធានរដ្ឋសភា៖ សុខុដុមនីយកម្មសាសនា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ**ការជជែកដេញដោលប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រី ផែថងថា ឈិនៈវ៉ាត់ ចាប់ផ្តើមដោយផ្តោតលើការចោទប្រកាន់ថា លោកស្រីខ្វះសមត្ថភាព គេចវេះមិនបង់ពន្ធ និងធ្វើតាមបញ្ជារបស់ឪពុក**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងស្តីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី២ ប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីបើកផ្តល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**អេហ្ស៉ីបលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍

តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ប្រារព្ធសន្និបាតឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានប្រារព្ធសន្និបាតតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ស្របតាមមាត្រា ៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។

សន្និបាតនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ដោយមានការចូលរួមពី សមាជិក សមាជិកាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អនុប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល ប្រធានសាលាឧទ្ធរណ៍ទាំងបួន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ចៅក្រមនៃតុលាការកំពូល ព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល អគ្គលេខាធិការ និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងបូកសរុបលទ្ធផលការងាររបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ឆ្នាំ២០២៣ ដោះស្រាយបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដើម្បីដោះស្រាយ រឿងក្ដីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស។

ឆ្នាំ២០២៣ កន្លងមក តុលាការកំពូល និងមហាអយ្យការអម តុលាការកំពូល បានទទួលសំណុំរឿងព្រហ្មទណ្ឌចំនួន ១២៥២ រឿង ចាត់ការរួចចំនួន ៨១៣ រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១០៦៦ រឿង ចាត់ការរួចចំនួន ៦៦៧ រឿង ដូច្នេះជាសរុបមានចំនួន ២៣១៨ រឿង ចាត់ការរួចចំនួន ១៤៨០ រឿង នៅសល់ចំនួន ៨៣៨ រឿង។

តាមរយៈសន្និបាតបូកសរុបការងារឆ្នាំ២០២៣នេះ បង្ហាញឱ្យឃើញថាការងារដែលតុលាការកំពូល សម្រេចបានក្នុងឆ្នាំ២០២៣ ទទួលបានលទ្ធផលរីកចម្រើនក្នុងការដោះស្រាយរឿងក្តី ក្នុងនោះរឿងក្ដីគ្រប់ ប្រភេទត្រូវបានចាត់ការកើនឡើងចំនួន ១៩៣រឿង បើធៀបនឹងឆ្នាំ២០២២។ ជាងនេះទៅទៀត អង្គសន្និបាត បានធ្វើការពិភាក្សាដោយផុលផុស និងរកឃើញដំណោះស្រាយយ៉ាងល្អចំពោះបញ្ហាប្រឈម និងចំណុច ខ្វះខាតនានាដើម្បីអនុវត្តក្នុងឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង