នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលក្រសួងប្រៃសណីយ៍
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានជាអញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាមួយគណៈកម្មាធិការរដ្ឋានរដ្ឋាភិបាលឌីជីថលនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកិច្ចការងាររៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងចាំបាច់របស់អគ្គនាយកដ្ឋាន ក្នុងការធ្វើទំនើបកម្មការបំពេញមុខងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងការផ្តល់សេវាសាធារណៈ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ស្របតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងវិស័យឌីជីថល និងការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ, ឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានិតិកម្ម, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ៕