នាយឧត្តមសេនីយ៍ គន់ គីម៖ ការកសាងសួនតេជោសន្តិភាពគឺដើម្បីរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យបានដឹងនិងយល់ពីអ្នកដែលនាំមកនូវសន្តិភាព
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ អន្លង់វែង និងការរៀបចំកសាងនូវសួនតេជោសន្តិភាព។
ឯកឧត្តម កិត្តិសង្គហបណ្ឌិតលើកឡើងថា ការកសាងនូវសួនតេជោសន្តិភាពនេះគឺដើម្បីរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យបានដឹងបានយល់ពីអ្នកដែលនាំមកនូវសន្តិភាពនិងថែរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា៕