សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ សម្រាប់អនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយសមាជិកអង្គភាពគ្រប់គ្រងគម្រោង (PMU) ដើម្បីពិនិត្យសម្រាប់អនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕