**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចសង់ផ្ទះ១ខ្នង​ ដល់កុមារកំព្រា ២នាក់បងប្អូន​ នៅកំពង់ឆ្នាំង និងចេញថ្លៃព្យាបាលទាំងស្រុង​ ដល់បងប្រុស មានជំងឺមិនប្រក្រតីទ្វារធំពីកំណើត​

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង​​ ជូនដល់កុមារកំព្រា​ ២នាក់បងប្អូន​ រស់នៅភូមិត្បែងខ្ពស់​ ឃុំត្បែងខ្ពស់​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង និងបញ្ជូនកុមារជាបង​ មកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

កុមារកំព្រា​ ២នាក់​បងប្អូន​ មានបងប្រុសឈ្មោះ​ ពឹម​ សំណាង​ អាយុ​ ១៧ឆ្នាំ​ មានជំងឺមិនប្រក្រតីទ្វារធំពីកំណើត​ (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា)​ បច្ចុប្បន្នធ្វើជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក​ និងប្អូនស្រីឈ្មោះ​ ពឹម​ ណេង​ អាយុ​ ១២ឆ្នាំ​ ជាសិស្សរៀនថ្នាក់ទី៦។

តាមការបញ្ជាក់របស់​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ បានឱ្យដឹងថា​​ ៖​ «បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរបស់កុមារទាំងពីរខាងលើ,​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ឱ្យសហការី​ ចុះពិនិត្យទីតាំងសមស្រប​ ដែលអាចសាងសង់ផ្ទះបានសមរម្យ​។

ជាក់ស្តែង​ បេសកកម្មក្នុងថ្ងៃនេះ​ គឺក្រុមការងារ​​ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហើយ​ ហើយដែលក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ​ ទៅតាមអនុសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​។» លោកជំទាវ​ បានបញ្ជាក់បន្ថែមថា​ ៖​ ការសម្រេចសាងសង់ផ្ទះឱ្យបានសមរម្យនេះ​ គឺជាការបន្ថែមនូវគុណតម្លៃចំពោះសប្បុរសជនទាំងអស់ដែលបានជួយដល់កុមារ​ និងជាការគិតគូរវែងឆ្ងាយ​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលយកចិត្តទុកដាក់ទៅលើ សុខភាព​ អនាម័យ​ មានបន្ទប់ទឹកត្រឹមត្រូវ​ និងគិតគូរពីសុវត្ថិភាព​របស់ក្មេងស្រី​ ដែលត្រូវសិក្សារៀនសូត្រ​ និងរស់នៅបានយូរអង្វែងតទៅមុខទៀត។

ចំពោះការគិតគូរពីជំងឺរបស់​ ពឹម​ សំណាង​ វិញ​,​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានផ្តល់អនុសាសន៍ឱ្យបញ្ជូនមកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត​ ដើម្បីជួបជាមួយវេជ្ជបណ្ឌិតជំនាញ​ ធ្វើការរករោគវិនិច្ឆ័យ​ និងព្យាបាលឱ្យបានជាសះស្បើយ​។

ក្នុងឱកាសចុះសួរសុខទុក្ខនៅមន្ទីរពេទ្យ​,​ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ និងគិតគូរពីជីវភាពរស់នៅ​ ព្រមទាំងបានជម្រាបជូនពី​ការសាងសង់ផ្ទះថ្មី​ ១ខ្នង​ រួមទាំងការគិតគូរពីសុខភាព​ បញ្ជូនមកពិនិត្យព្យាបាលភ្លាមៗ​ និងរ៉ាប់រងថ្លៃការចំណាយទាំងស្រុងលើការព្យាបាលនេះផងដែរ។

លោកជំទាវ​ បានផ្តាំផ្ញើលើកទឹកចិត្តឱ្យថែទាំសុខភាពឱ្យបានល្អ​ អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ​ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលផងដែរ។ លោកជំទាវ​ ក៏បានថ្លែងអំណរគុណចំពោះម្តាយធំឪពុកធំរបស់កុមារទាំងពីរ ដែលបានផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន​ និងនៅមើលថែទាំក្មួយក្នុងពេលកំពុងសម្រាលព្យាបាលជំងឺនេះផងដែរ​។

ជាកិច្ចឆ្លើយតប​ កុមារទាំង២នាក់បងប្អូន​ រំភើបរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ លើកទឹកចិត្ត​ និងផ្តល់ការឧបត្ថម្ភដ៏ធំធេងក្នុងឆាកជីវិត​ ដែលរំពឹងថានឹងមានអនាគតភ្លឺស្វាងដូចកុមារដទៃទៀតដែរ។

សូមជម្រាបជូនថា​ ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ផ្ទះនោះ​ កាកបាទក្រហមកម្ពុជា​ ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន​ ៣៤គ្រួសារ​ ក្នុង​ ១គ្រួសារ​ ទទួលបាន​ អង្ករសុខភាព​ចំនួន​ ២កញ្ចប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង