**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រតិបត្តិការពាក់ព័ន្ធនឹង គ្រីបតូ ឡើយ ដើម្បីទប់ស្កាត់ហានិភ័យដល់សាធារណជន

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រតិបត្តិការពាក់ព័ន្ធនឹង គ្រីបតូ ឡើយ ដើម្បីទប់ស្កាត់ហានិភ័យ ដល់សាធារណជន ដែលអាចងាយរងការឆបោក និងការខាតបង់ផ្សេងៗ។

ការបញ្ជាក់ឲ្យដឹងរបស់លោកជំទាវបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា “ទ្រព្យសកម្មគ្រីបតូ គឺជាទ្រព្យសកម្មឌីជីថល ដែលមិនមានប្រភពច្បាស់លាស់ និងមានហានិភ័យខ្ពស់ ហើយធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រតិបត្តិការពាក់ព័ន្ធ នឹងគ្រីបតូឡើយ ដើម្បីទប់ស្កាត់ហានិភ័យដល់សាធារណជន ដែលអាចងាយរងការឆបោក និងការខាតបង់ផ្សេងៗ”។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ប្លុកឆេន គឺជាបច្ចេកវិទ្យាដ៏ទំនើបមួយ ដែលយើងអាចប្រើប្រាស់ សម្រាប់អភិវឌ្ឍប្រព័ន្ធទូទាត់ ឲ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃទាប ដូចជាប្រព័ន្ធបាគង ដែលបានក្លាយជាប្រព័ន្ធទូទាត់កន្លោង សម្រាប់សម្រួលដល់ការទូទាត់អន្តរគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការទូទាត់ឆ្លងប្រទេសផងដែរ។

ប្រព័ន្ធទូទាត់សងប្រាក់កម្ពុជា បាននិងកំពុងចាប់យកកាលានុវត្តភាព និងទាញយកសក្តានុពល ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលបានធ្វើឲ្យការទូទាត់ កាន់តែមាន ប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល។

ធនាគារជាតិនៃកម្ពុជា នឹងបន្តជំរុញអន្តរប្រតិបត្តិការ និងការតភ្ជាប់នៃប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រសិទ្ធភាពប្រព័ន្ធទូទាត់ និងសមាហរណកម្មក្នុងតំបន់ និងពិភពលោកសំដៅរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វរប្រាក់ពីក្រៅប្រទេស។ នេះជាការបញ្ជាក់បន្ថែម របស់លោកជំទាវបណ្ឌិត ជា សិរី។

លោកជំទាវបណ្ឌិត ជា សិរី បានឲ្យដឹងថា ជាមួយនឹងនវានុវត្តន៍ នៃប្រព័ន្ធទូទាត់អេឡិចត្រូនិក យើងក៏ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងប្រព័ន្ធការពារសុវត្ថិភាពបច្ចេកវិទ្យា និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ ឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីធានាដំណើរការដោយពិលាស នៃសេវាហិរញ្ញវត្ថុឌីជីថល ពង្រឹងជំនឿទុកចិត្តរបស់សាធារណជន និងរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ។

សូមជម្រាបថា បើតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានបញ្ជាក់ថា ការជួញដូរទ្រព្យគ្រីបតូ ដូចជា Bitcoin, Ethereum, ឬ Dogecoin ជាដើម វាប្រៀបប្រដូចការជួញដូរទ្រព្យគ្រីបតូទាំងនេះ ទៅរបៀបរកប្រាក់ដោយភ្នាល់ល្បែងស៊ីសង ដែលគ្មានច្បាប់គ្រប់គ្រង។

ទ្រព្យគ្រីបតូ មិនមានតម្លៃណាមួយ ដែលអាចកំណត់ ដោយយន្តការជាក់លាក់ទេ តែថ្លៃរបស់ទ្រព្យគ្រីបតូ តែងឡើងចុះខ្លាំងអាស្រ័យ លើអារម្មណ៍អ្នកទិញ-លក់ និងក្រុមវិនិយោគិនឆ្មក់ឱកាស ឬសូម្បីព័ត៌មាន មិនមានមូលដ្ឋានច្បាស់លាស់ តាមបណ្តាញសង្គម។ ដូច្នេះ អ្នកទិញទ្រព្យគ្រីបតូ ត្រូវប្រឈមនឹងហានិភ័យខ្ពស់ ហើយអាចឈានដល់ការខាតបង់ប្រាក់ទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង