**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ក្រសួងបរិស្ថាន ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (២០២៤-២០២៨)

ភ្នំពេញ៖ នៅរសៀលទី២៩ ខែមករា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន (២០២៤-២០២៨)»។ ផែនការយុទ្ធសាស្ត្រនេះត្រូវរៀបចំឡើងដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងបរិស្ថាន តំណាងរដ្ឋបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនផងដែរ។

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតស្ថាប័នទទួលបន្ទុកវិស័យបរិស្ថាននៅឆ្នាំ១៩៩៣ វិស័យបរិស្ថានត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ លើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ បរិស្ថាន គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងចំណោមសសរស្តម្ភទាំង៤ (បរិស្ថាន សេដ្ឋកិច្ច សង្គម និងវប្បធម៌) ដែលជាអ្នកទ្រទ្រង់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ស្របពេលដែលប្រទេសកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ ក្រសួងបរិស្ថានបានបំពេញតួនាទី និងភារកិច្ចបានប្រសើរលើទិដ្ឋភាពសំខាន់ៗចំនួន៤ រួមមានទី១៖ ការកសាងរដ្ឋបាលទំនើប, ទី២៖ ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ, ទី៣៖ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងទី៤៖ ការលើកកម្ពស់ការរស់នៅប្រកបដោយចីរភាព។

ក្រសួងបរិស្ថានបានរៀបចំបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣កន្លែង គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៧,០៤៦,៨៦៣ហិកតា និងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១៩៣សហគមន៍ គ្រួសារចូលរួមចំនួន ៧៣,១៤៩គ្រួសារ សមាជិកចំនួន ៣០៥,៦២១នាក់ គ្រប់គ្រងលើផ្ទៃដីព្រៃទំហំ ៣៣២,១០៨ហិកតា ដើម្បីការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ-វប្បធម៌ ការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។

រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

អនុលោមតាមយុទ្ធសាស្រ្តខាងលើ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តដែលមានជាធរមានព្រមទាំងក្របខណ្ឌអនុសញ្ញាជាតិពាក់ព័ន្ធ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន(២០២៤-២០២៨)» ដោយបានអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជា ផ្លូវការតាមលិខិតលេខ ១១៧០ សជណ.ដប ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ ការរៀបចំយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និង ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្រសួងបរិស្ថានបានកំណត់ការអនុវត្តយុទ្ធសាស្រ្តដោយឈរលើ «សុក្រឹតកម្មបរិស្ថានកិច្ច» ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដើម្បីឆ្លើយតបទៅនឹង «យុទ្ធសាស្រ្តបញ្ចកោណ» ដែលមានខ្លឹមសារបញ្ជាក់យ៉ាងច្បាស់នៅក្នុងបញ្ចកោណទី៤ «ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន» ក្នុងនោះមុំទី២ «ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព» និងមុំទី៥ «ការធានា ចីរភាពបរិស្ថាន និងការរៀបចំខ្លួន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង» ដើម្បីចូលរួមសម្រេចគោលដៅ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន(២០២៤-២០២៨) ប្រកបដោយភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពិគ្រោះយោបល់ពីស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីការឯកភាពគ្នាទាំងផ្នែកគោលនយោបាយយុទ្ធសាស្រ្ត និងបច្ចេកទេស ក្នុងគោលបំណងដើម្បីឱ្យផែនការយុទ្ធសាស្រ្តនេះ ប្រកបដោយសុក្រឹតភាព តម្លាភាព ភាពជាម្ចាស់ និងប្រសិទ្ធភាពខ្ពសក្នុងគោលដៅការគ្រប់គ្រងធនធានធម្មជាតិ ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកការធានាចីរភាពបរិស្ថាន។
ផែនការយុទ្ធសាស្រ្តនេះត្រូវបានថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងបរិស្ថានពិនិត្យ និងផ្តល់យោបល់ ព្រមទាំងទទួលបានការឯកភាពពីរដ្ឋមន្រ្តីក្រសួង បរិស្ថាន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបង្កើនកិច្ចសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន សហការ និងគាំទ្រដោយអង្គការរីខូហ្វកម្ពុជា(RECOFTC) តាមរយៈគម្រោង «ភ្ជាប់បណ្តាញសហគមន៍តំបន់ការ ពារធម្មជាតិសម្រាប់លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិ» ក្រោមការគាំទ្រមូលនិធិផាកាដ (Packard Foundation)៕

អត្ថបទដែលជាប់ទាក់ទង