ឯកឧត្តម អ៊ូច ភា អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកសំរោង
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣២៣គ្រួសារ ស្មើនឹង ៣៦៨ប័ណ្ណ ក្នុងភូមិបឹងកន្រ្ទន់ ឃុំស្លា ស្រុកសំរោង ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នួន សុធា ប្រធានមន្ទីរសូរិយោដីខេត្ត លោក កេត ម៉ៅ អភិបាលស្រុកសំរោង លោក លោកស្រីមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ ៕