**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍

ប្រមុខការទូតខ្មែរ៖ ការកើនឡើងនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយរវាងមហាអំណាចនានា បានបង្កជាកង្វល់ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា ការកើនឡើង​នៃការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ និងភូមិសាស្ដ្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែម​ទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃនិងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក។

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់”។ ចំពោះ “ការពង្រឹងការតភ្ជាប់” មានអាទិភាពចំនួនបួន ពោលគឺ៖ សមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ននិងចីរភាព ការផ្លាស់ប្ដូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់​តួនាទី​វប្បធម៌និងសិល្បៈអាស៊ានដើម្បីឱ្យមានបរិយាបន្ននិងចីរភាព។ ចំពោះ “ការពង្រឹងភាពធន់” មានអាទិភាព​ចំនួន​ប្រាំពោលគឺ៖ ការបង្កើតផែនការយុទ្ធសាស្រ្តដើម្បីអនុវត្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបរិស្ថាន ការលើកកម្ពស់តួនាទីស្ត្រីនិងកុមារឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងអាស៊ាន និងការពង្រឹងភាពធន់ នៃការអភិវឌ្ឍសុខាភិបាលអាស៊ានក្នុងបរិបទថ្មី។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាអំពីមាគ៌ាទៅមុខ ដើម្បីជំរុញការកសាងសហគមន៍​អាស៊ាន​បន្ថែមទៀត និងបានកោតសរសើរចំពោះវឌ្ឍនភាពដ៏ល្អក្នុងការសម្រេចបាននូវចក្ខុវិស័យ សហគមន៍​អាស៊ាន​ឆ្នាំ២០២៥ ដោយ​សកម្មភាព ៩៩% នៃ​ផែន​ការលម្អិត​សហគមន៍សន្តិសុខ និងនយោបាយ​អាស៊ាន សកម្មភាព៩២% នៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ច និងសកម្មភាព៩៧% នៃផែនការលម្អិតសហគមន៍សង្គម-វប្បធម៌ ត្រូវបានបញ្ចប់ ឬកំពុងដំណើរការ។

ចំពោះចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ រដ្ឋមន្ត្រីការបរទេសបានផ្ដោតសារៈសំខាន់លើការប្រើប្រាស់វិធីសាស្រ្តប្រកបដោយបរិយាបន្ននិងគ្រប់ជ្រុងជ្រោយ ជាមួយបណ្ដាភាគីពាក់ព័ន្ធ ក្នុងការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ក្រោមការដឹកនាំរបស់សហប្រធានឡាវ និងម៉ាឡេស៊ី ដែលជាសហប្រធានអមអចិន្ត្រៃយ៍ នៃក្រុមការងារកម្រិតខ្ពស់ក្នុងគោលបំណងអនុម័តឯកសារទាំងពីរនេះជាកញ្ចប់នៅឆ្នាំក្រោយ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចក្ខុវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ានក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយក៏បានលើកទឹកចិត្តឱ្យដៃគូខាងក្រៅអាស៊ានចូលរួមនៅក្នុងការអនុវត្តវិស័យ​អាទិភាពទាំងបួនរបស់ចក្ខុវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ហើយក៏បានបន្តស្វាគមន៍បំណងជាបន្តបន្ទាប់របស់ប្រទេសក្រៅតំបន់ ក្នុងការស្នើសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិង​សហប្រតិបត្តិការ​នៅអាស៊ី​អាគ្នេយ៍ និងការស្នើសុំបង្កើតភាពជាដៃគូផ្លូវការជាមួយអាស៊ាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិ​ការ ជាក់ស្តែងនិងរឹងមាំ ផ្អែកលើការគោរព ការយោគយល់គ្នា និងផលប្រយោជន៍ទៅវិញទៅមក។

ក្នុង​កិច្ចប្រជុំចង្អៀតនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការបញ្ចប់សេចក្តីសម្រេចចិត្តពីរឆ្នាំម្តងស្តីពីសន្ធិសញ្ញាតំបន់អាស៊ី
អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលឈានទៅដល់ការអនុម័តសេចក្តីសម្រេចចិត្តនេះ ដោយគណៈកម្មាធិការ ទី១​នៃសម័យប្រជុំលើកទី៧៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលការណ៍នេះបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់ដែលអាស៊ានផ្ដោតទៅលើការមិនរីកសាយភាយនិងការរំសាយអាវុធនុយក្លេអ៊ែរ។

ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងការអនុវត្តផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យសម្រាប់ការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ ហើយក៏បានបង្ហាញការប្តេជ្ញាចិត្ត​របស់កម្ពុជា ក្នុងការគាំទ្រដល់ទីម័រឡេស្តេបន្ថែមទៀតក្នុងការកសាងសមត្ថភាព និងការចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពនានារបស់អាស៊ាន។
ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្ដរជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ការកើនឡើង​នៃការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ និងភូមិសាស្ដ្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែម​ទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃនិងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងបរិបទនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីអំពីសារៈ​សំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្រ្ត និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូកាន់តែស៊ីជម្រៅ ដើម្បីរក្សានិងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងនិងក្រៅតំបន់។

ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានស្វាគមន៍ការតែងតាំង ឯកឧត្តម អាលួនកែវ កិត្តិឃួន​ ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ាសម្រាប់ឆ្នាំ២០២៤ និងគំនិតផ្តួចផ្តើមគន្លឹះរបស់ឡាវក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែល​​នឹង​រួមចំណែកដោយស្ថាបនាដល់ដំណើរការសន្ដិភាពដែលម្ចាស់ការ និងដឹកនាំដោយមីយ៉ាន់ម៉ា។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍គំនិតផ្ដួចផ្ដើមរបស់ថៃនិងមីយ៉ាន់ម៉ា ក្នុងការបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំដែនដោយមានមជ្ឈមណ្ឌល អាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ចូលរួមក្នុងដំណើរការត្រួតពិនិត្យ។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្ដីការបរទេសអាស៊ាន ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ក៏បានមានជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្ដម សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដី ការបរទេស​ឡាវ​​​​ ឯកឧត្តម ​ប៊ូយ ថាញ់សឺន រដ្ឋមន្រ្ដីការបរទេសវៀតណាម និងឯកឧត្ដម ប៉ានព្រី ផាហ៊ិតថានុកន ឧបនាយកមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេសថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនងទ្វេ​ភាគី និងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាដែលជាផលប្រយោជន៍និងកង្វល់​រួម៕

អត្ថបទដែលជាប់ទាក់ទង