**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណចំពោះមន្ទីររៀបចំដែនដីខេត្ត និងអ្នកពាក់ព័ន្ធដែលខិតខំពុះពារ បំពេញភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រី ជំនាញ ព្រមទាំងក្រុមចុះបញ្ជីចិត្ត ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធទាំងអស់ ដែលបានខិតខំពុះពារ បំពេញភារកិច្ចយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចាប់តាំងពីពេលប្រកាសតំបន់វិនិច្ឆ័យ ចុះកំណត់ព្រំ ចុះវាស់វែង បំពេញទិន្នន័យក្បាលដី សម្របសម្រួលវិវាទព្រំដីមួយចំនួន ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនាពេលនេះ រហូតឈានដល់ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការ ហើយនឹងឈានដ ដល់ការចេញជាប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។

ឯកឧត្ដមបានមានប្រសាសន៍បែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា ជាការពិតណាស់ ការសម្រេចបាននូវលទ្ធផលទាំងនេះ គឺពិតជាពុំអាចកាត់ផ្តាច់បានពីការ ចូលរួមសហការ និងការគាំទ្រពីរដ្ឋបាលក្រុងស្ទឹងត្រែង ក្រុមប្រឹក្សាសង្កាត់សាមគ្គី ង ក្រុមប្រឹក្សាសង្កាត់សាមគ្គី មេភូមិថ្មី ពិសេសការចូលរួមពីបង បួនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលកន្លងមកតែងតែបានសហការយ៉ាងល្អជាមួយអាជ្ញាធរ និងក្រុមការងារ បច្ចេកទេសចុះវាស់វែង បញ្ចូលទិន្នន័យក្បាលដី ធ្វើឲ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់សាមគ្គី របស់យើងសម្រេចបានលទ្ធផលនាពេលនេះ។

ឯកឧត្តមបន្តថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិតជាបានបង្ហាញនូវសមិទ្ធផលថ្មី មួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើនដែលបានកសាងឡើងក្នុងសង្កាត់សាមគ្គីយើងនេះ ស្ថិតក្រោមមាគ៌ាសុខ សន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អប្រសើរ។

ឯកឧត្តម ស្វាយ សំអ៊ាង បានបន្ថែមទៀតថា ការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ធានារក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើ គ្រប់វិស័យ រួមនឹងសមិទ្ធផលធំៗថ្មីៗជាច្រើនទៀតដែលកំពុងលេចរូបរាងឡើងជាបន្តបន្ទាប់។

សូមបញ្ជាក់ថា សម្រាប់សង្កាត់សាមគ្គីមានសមិទ្ធផលជាច្រើនបានកើតឡើងនៅក្នុងដំណាក់កាលចុងក្រោយនេះ ដូចជាផ្លូវបេតុង ស្ពានបេតុង ឆ្លងទន្លេមេគង្គ ដាឡូ លូគ្រប់ប្រភេទ សំណង់អាគាររដ្ឋបាល ផ្លូវកៅស៊ូ ផ្លូវគ្រួសក្រហម បណ្តាញផ្គត់ផ្គង់អគ្គិសនី បណ្តាញ ទឹកស្អាត និងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចដែលយើងទាំងអស់គ្នាឃើញស្រាប់ រួមទាំងការងារ សង្គមកិច្ចមួយចំនួនទៀត ដែលបានឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការដោះស្រាយ ទំនាស់ដីធ្លី ការផ្តល់ដីសម្បទានសង្គមកិច្ច វិធានការបង្ការ និងឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់សង្គម ការឧបត្ថម្ភដល់គ្រួសារមានជីវភាពក្រីក្រ រួមទាំងការទប់ស្កាត់បទល្មើសគ្រឿងញៀន និងធនធានធម្មជាតិជាដើម៕

អត្ថបទដែលជាប់ទាក់ទង