ក្រសួង ផ្អាកមិនឲ្យយានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់លើសពី ១៦តោន ធ្វើចរាចរណ៍លើកំណាត់ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន របស់យានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ៣១២ ចាប់ពី គីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។