**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

ស្វែងយល់ពីភូមិសាស្ត្រ និងប្រវត្តិខេត្ត កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្បូរទៅដោយរម្មនីយដ្ឋានធម្មជាតិ ដូចជាព្រៃ ភ្នំ និងតំបន់ទឹកធ្លាក់ ជាដើម ។ លើសពីនេះ ខេត្តកំពង់ស្ពឺ ក៏ជាខេត្តមួយកំពុងមានសក្ដានុពល ទៅលើការវិនិយោគ វិស័យកសិឧស្សាហកម្ម និងទេសចរណ៍ ផងដែរ ។

ខេត្តនេះមានផ្ទៃដីសរុប ៧០១៧ ម៉ែត្រការ៉េ មាន​ចម្ងាយ ៤៨ គីឡូម៉ែត្រ ខាងលិច​រាជធានី​ភ្នំពេញ ដែលឆ្លងកាត់ដោយផ្លូវជាតិលេខ៤។ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តកណ្តាល និង​ខេត្ត​តាកែវ ខាងត្បូង ជាប់​នឹង​ខេត្តតាកែវ និង​ខេត្តកំពត ខាងលិច​ជាប់​នឹង​ខេត្ត​ព្រះសីហនុ និងខេត្តកោះកុង ខាងជើងជាប់​នឹងខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិសាត់។

សម្រាប់លក្ខខណ្ឌភូមិសាស្ត្រ ផ្ទៃដីរបស់ខេត្តកំពង់ស្ពឺ ប៉ែកខាងលិចគ្របដណ្តប់ដោយជួរភ្នំក្រវ៉ាញ ដែលជាហេតុធ្វើឱ្យខេត្តខ្សត់ទឹកភ្លៀង ដោយសារខ្យល់ និងកម្ពស់ជួរភ្នំក្រវ៉ាញ ដែលបាននាំទឹកភ្លៀងអស់មួយចំនួនធំធ្លាក់ទៅតំបន់ផ្សេងៗ។ ប៉ុន្តែខេត្តអាចជៀសវាងបានយ៉ាងងាយពីការប៉ះទង្គិចដោយខ្យល់ព្យុះ។ ភាគខាងជើងគ្របដណ្តប់ដោយតំបន់ទំនាប សម្បូរទៅដោយដីមានជីជាតិ ដែលបង្កលក្ខណៈងាយស្រួលដល់ការងារបង្កបង្កើនផលកសិកម្ម ពិសេសដំណាំស្រូវ និងដំណាំចម្រុះផ្សេងៗទៀត។ ម្យ៉ាងទៀត ស្ទឹងព្រែកត្នោតជាស្ទឹងមួយដែលហូរកាត់ខេត្តកំពង់ស្ពឺ បាននាំនូវប្រភពទឹកមកស្រោចស្រពដីទំនាបទាំងឡាយ ដែលកត្តាទាំងនេះហើយនាំឱ្យចំនួនប្រជាកសិករមានរហូតដល់ ៥៦,០%ប្រកបមុខរបរកសិកម្ម។

យោងតាមឯកសារសាវតានៃខេត្តកំពង់ស្ពឺ ដែលបានរៀបរៀងដោយ រដ្ឋបាលខេត្តបានឱ្យដឹងថា កាលពីដើមឡើយខេត្តកំពង់ស្ពឺ មានឈ្មោះថា «សំរោងទង» ប៉ុន្តែក្រោយមកបានប្តូរជាឈ្មោះ «កំពង់ស្ពឺ» ជាប់រហូតដល់សព្វថ្ងៃ ។

ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​សម័យ​អាណាព្យាបាលបារាំង ​នៃ​រជ្ជកាល សម្តេច​ព្រះ​បាទ ស៊ីសុវត្ថិ ដោយ​ព្រះ​រាជ​ប្រកាស​លេខ ៣០ ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩២២ ដែលមានប្រកាសអារេតេ លោកឡឺរេស៊ីដង្គ សុប៉េ រ័យ៉ើរ លេខ ៥៦២ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩២២ បញ្ញត្តឱ្យសម្រេចបាន។

ជាមួយគ្នានេះដែរ បើយោងតាមគេហទំព័ររដ្ឋបាលខេត្តកំពង់ស្ពឺ ដោយបានដកស្រង់សម្ដីរបស់ពីចាស់ទុំ ព្រឹទ្ធាចារ្យនៅខេត្តនេះ បានឱ្យដឹងថា មុនសម័យអាណាព្យាបាលបារាំង ខេត្តកំពង់ស្ពឺមានឈ្មោះថា «ខេត្តសំរោងទង» មានព្រំប្រទល់ខាងកើតត្រឹមថ្នល់បំបែកចោមចៅ ខាងលិចត្រឹមស្ទឹងស្រែខ្លុង ខាងត្បូងត្រឹមស្ទឹងស្លាគូនៃស្រុកត្រាំកក់ ខេត្តតាកែវ និងខាងជើងត្រឹមស្ទឹងក្រាំងពន្លៃ ។

ក្រោយមក​ពួក​បារាំង​យល់​ឃើញ​ថា ទីតាំង​ខេត្ត​សំរោង​ទង​តូច​ចង្អៀត ដី​ទំនាប​ទឹក​លិច​នៅ​រដូវ​វស្សា រីឯ​រដូវប្រាំង​ខ្វះ​ទឹក​ប្រើប្រាស់ ក៏​ផ្លាស់​ទីតាំង​ខេត្ត​ទៅ​តាំងនៅ​ត្រង់​បន្ទាយ​ភូមិភាគ​៣​សព្វថ្ងៃ ។ បារាំង​បាន​កសាង​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ពី​សាលាខេត្ត​សំរោង​ទង​ទៅ​ត្បូង​ឆ្ពោះទៅ​ផ្សារ​ចាស់​សព្វថ្ងៃ និង​ធ្វើ​ស្ពាន​អំពី​ឈើ​សម្រាប់​ឱ្យ​ប្រជាជន​ឆ្លងកាត់​ស្ទឹង​ឆ្ពោះទៅ​ផ្សារ​ចាស់ ។

ចំណេរ​តម​ក បារាំង​បាន​រើស​ទីតាំង​មួយទៀត​ធ្វើ​ជា​សាលាខេត្ត​គឺ​ត្រង់​ម្តុំ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ និង​ក្រោយ​ពី​សាងសង់​រួច​ហើយ​ក៏​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​ខេត្តកំពង់ស្ពឺ ។ តាម​ការ​សន្និដ្ឋាន​របស់​ព្រឹទ្ធាចារ្យ​មួយ​ចំនួន​ថា សម័យ​នោះ​មូលហេតុ​បានជា​បារាំង​ដាក់​ឈ្មោះ​ខេត្ត​ថ្មី​ថា «​ខេត្តកំពង់ស្ពឺ​» ពីព្រោះ​នៅ​ម្តុំ​ក្បាលស្ពាន​ដែល​បារាំង​កសាង​គឺ​សម្បូរ​ទៅ​ដោយ​ព្រៃ​ដើម​ស្ពឺ ។

មុន​ពេល​បារាំង​កសាង​ស្ពាន ទីនោះ​គឺជា​កំពង់ចម្លង​ដែល​មាន​ដុះ​ដើម​ស្ពឺ​ច្រើន ។ នៅ​ត្រង់​សាលាខេត្ត​ថ្មី​ដែល​បារាំង​បាន​កសាង គឺ​មាន​វត្ត​មួយ​ឈ្មោះ​ថា «​វត្ត​អន្លង់​ចាំ​ហែ​» ។ នៅ​ពេល​បារាំង​កសាង​សាលាខេត្ត ក៏​បញ្ជា​ឱ្យ​វត្ត​អន្លង់​ចាំ​ហែ​រុះរើ​ទៅ​សាងសង់​ថ្មី​នៅ​ត្រង់​វត្ត​ម្រុំ​សព្វថ្ងៃ ហើយ​ប្រជាជន​ដាក់​ឈ្មោះ​វត្ត​ថ្មី​ថា «​វត្ត​ម្រុំ​» វិញ​រហូត​មក​ដល់​សព្វថ្ងៃ ។ សព្វថ្ងៃ​វត្ត​ម្រុំ​មាន​ពីរ​គឺ វត្ត​ម្រុំ​ជើង និង​វត្ត​ម្រុំ​ត្បូង ។

បារាំង​ចាប់ផ្តើម​កំណត់​ព្រំប្រទល់​របស់​ខេត្តកំពង់ស្ពឺ​ម្តងទៀត គឺ​ខាងកើត​ត្រឹម​ថ្នល់​ទទឹង ខាងលិច​ត្រឹម​ស្ពាន​អូរ​គគីរ ខាងជើង​ត្រឹម​ស្ទឹង​ក្រាំង​ពន្លៃ ខាងត្បូង​ត្រឹម​ផ្លូវជាតិ​លេខ​៣​ត្រឹម​ស្ទឹង​ស្លា​គូ ជាប់​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

នៅរដ្ឋការបារាំង ខេត្តកំពង់ស្ពឺបានបែងចែកជា ០៤ ស្រុក និងគ្រប់គ្រងដោយមន្ត្រីដែលទទួលតាមគោរមងារពីមហាក្សត្រ ទៅតាមឋានានុក្រម មានដូចតទៅ៖

ចៅហ្វាយខេត្ត៖ ឧកញ៉ាឧទយោធិរាជបុរន្តគាមរាមឫទ្ធិស័ក្ដិបព្វតាវ័នឧត្ដមក្រមពាហុ

ភូឈួយខេត្ត៖ អធិរាជឧទ័យ

បាឡាត់ខេត្ត៖ ជំនិតអធិរាជ

ចៅហ្វាយស្រុកសំរោងទង៖ អធិរាជវង្សា

បាឡាត់ស្រុកសំរោងទង៖ វង្សាធិរាជ

ចៅហ្វាយស្រុកគងពិសី៖ វង្សាសមសក្តិ

បាឡាត់ស្រុកគងពិសី៖ ពិភ័ក្ដិសមសក្តិ

ចៅហ្វាយស្រុកថ្ពង៖ រាជាសង្គ្រាម

ចៅហ្វាយស្រុកភ្នំស្រួច៖ វង្សាឧទ័យ ៕

ស្រាវជ្រាវដោយ៖ ប៉ោ កុសល

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

អត្ថបទដែលជាប់ទាក់ទង