**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ប្រមុខរាជរដ្ឋាភិបាល៖ ដោយសារតម្លៃស្រូវកើនឡើងខ្ពស់ ទើបប្រជាកសិករ នាំគ្នាសម្រុកធ្វើស្រូវប្រាំងលើសផែនការ

ភ្នំពេញ៖ សម្ដេចមហាបវរធិបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ដោយសារតម្លៃស្រូវមានការកើនឡើងខ្ពស់ថ្លៃ ទើបប្រជាកសិករ សម្រុកធ្វើស្រូវប្រាំងលើសផែនការ ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កិច្ចការងារនេះ គឺជាកិច្ចការងារត្រូវតាមដាន ជាប់ជាប្រចាំ ហើយពិសេសនៅឆ្នាំនេះ ដែលពិភពលោកវាយតម្លៃគ្រោះហានិភ័យ អាចមានរយៈពេលវែង។ ពិតណាស់ឆ្នាំទៅ យើងបានអំណាយផលច្រើនក្នុងការធ្វើ ទាំងស្រូវវស្សា ទាំងស្រូវប្រាំង តម្លៃក៏ឡើងខ្ពស់ល្អ ប៉ុន្ដែដោយសារតម្លៃខ្ពស់នេះ ប្រជាកសិករ ក៏បានសម្រុកធ្វើស្រូវប្រាំងលើសផែនការ»។

សម្ដេចធិបតី បន្ដថា ពិតណាស់នេះ គឺជាកិច្ចការងារល្អ ប៉ុន្ដែមិនត្រូវមើលចំពោះមុខនោះទេ ដូច្នេះនាពេលកន្លងទៅ មានគេសួរថា «ហេតុអ្វីខេត្តខ្លះ ដាក់ចេញណែនាំមិនឱ្យប្រជាជនធ្វើស្រូវប្រាំងជុំទីពីរ»។ ទឹកនៅក្នុងអាង គឺប្រើប្រាស់ទាំងស្រូវ ទាំងសម្រាប់ប្រជាជនប្រើប្រាស់។ ដូច្នេះ ការធានាទឹកនេះ ត្រូវគិតក្នុងនៅផែនការជាក់ស្ដែង ហើយ សម្ដេច ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត បានចេញសង្គ្រោះជូនប្រជាជនដែលខ្វះទឹកធ្វើស្រូវប្រាំង ។

សម្ដេចធិបតី ថ្លែងថា ថ្មីៗនេះ ក្រសួងធនធានទឹក ក្រសួងកសិកម្ម ព្រមទាំងរដ្ឋបាលខេត្តចំនួន១០ ក៏បានតាមដានវាយតម្លៃផលប៉ះពាល់ ដោយសារបញ្ហាខ្វះទឹកស្រោចស្រព និងសង្គ្រោះដំណាំស្រូវលើផ្ទៃដីទំហំជាង ២ម៉ឺនហិចតា ជូនប្រជាពលរដ្ឋ។

អត្ថបទដែលជាប់ទាក់ទង