សម្តេចធិបតី៖ គោលការណ៍អនុគ្រោះពន្ធបន្ថែមលើវិស័យកសិកម្ម រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តធ្វើនោះមាន៣
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នាថ្ងៃទី៣០ មករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលការណ៍អនុគ្រោះពន្ធបន្ថែមលើវិស័យកសិកម្ម រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា នឹងបន្តធ្វើនោះ គឺ៖
១- រាជរដ្ឋាភិបាលបន្តមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម
២-ការលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០២៨
៣-ការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារពីរឆ្នាំបន្តទៀត រហូតដល់ចុងឆ្នាំ២០២៥។